បណ្តាញសង្គម

គ្រប់គ្នាប្រតិកម្មយ៉ាងណា ពេលឃើញ Jessica ចេញមុខក្នុងក្រុមថ្មីជាមួយ Ex របស់សង្សារនាង?

ជាការពិតថ្មីៗនេះ មានការបញ្ជាក់ថា Jessica គ្រោងនឹងចេញមុខជាផ្លូវការក្នុងក្រុមចម្រៀងនារីចិន បន្ទាប់ពីជាប់លេខ ២ ក្នុងកម្មវិធីប្រកួតចិនដែលមានឈ្មោះថា "Sisters Who Make Waves” រដូវកាលទី ៣។

ផ្អែកតាមបណ្ដាញផ្សព្វផ្សាយព័ត៌មាននៅប្រទេសចិន បានឲ្យដឹងដោយបញ្ជាក់ថា Jessica បានជាប់តំណែងលេខ ២ ក្នុងកម្មវិធី ហើយក៏នឹងបង្ហាញមុខជាមួយនឹងក្រុមនារីចិន។ ឯអ្នកលេខ ១ គឺតារាចម្រៀង និងជាតារាសម្ដែងតៃវ៉ាន់ Cyndy Wang។ ក៏មានសេចក្ដីរាយការណ៍មកថា Gillian Chung មកពីក្រុមនារីហុងកុង "Twins” ក៏នឹងចេញ មុខក្នុងក្រុមចម្រៀងដែលមានសមាជិក ១០នាក់ ជាមួយ Jessica ដែរ។

ពេលដំណឹងនេះចេញផ្សាយភ្លាម ជនជាតិកូរ៉េជាច្រើននាក់ផ្ដើមចាប់អារម្មណ៍ និងភ្ញាក់ផ្អើលជាខ្លាំង ពេលដឹងការពិតថា Gillian គឺជាអតីតគូស្នេហ៍ របស់លោក Tyler Kwon ដែលជាមិត្តប្រុសរបស់ Jessica។ ខ្លះបានលើកឡើងថា៖ «ដូចឆ្គងណាស់» «ស្អីគេសង្សារបច្ចុប្បន្ន និងអតីតមិត្តស្រីក្នុងក្រុមតែមួយ?», «Jessica គួរតែជាប់លេខ ១», «ស្ថានភាពក្នុងក្រុមនឹងពិបាកស្មាន», «Hul...lol», «Oh man», «ពួកគេបានបែកគ្នាហើយ ហើយខ្ញុំមិនគិតថា វានឹងមានបញ្ហាអាក្រក់ដូចគិតទេ», «ស្ថានភាពបែបណាទៅហ្ន៎»...៕

 

ដកស្រង់ពី៖ Sabay