បណ្តាញសង្គម

​កញ្ញា​ ​ពេជ្រ ​សូលីកា ប​ដិសេ​ធ​ដាច់ អ​ហង្កា​ព័ត៌មាន​ ​“រស់​នៅ​ជាមួ​យ​ ប៉ូលិស​ផ្កាយ​២ ​ពីរ​ឆ្នាំ​បាន​ត្រឹមរ​ង កា​រឈឺ​​ចាប់”​ ​ថាជា​ ​ACCOUNT​ FACEBOOK ​ក្លែង​ក្លាយទេ​​

កញ្ញាពេជ្រ សូលីកា តារាសម្តែងក្មេងល្ហក់ និងមានសំនៀងពិរោះ រណ្ដំបានច្រានចោល ព័ត៌មានដែលបាន ចុះផ្សាយក្នុងទំព័របណ្ដាញ សង្គមហ្វេសបុក មួយឈ្មោះថា ពេជ្រ សូលីកា ដែលបានបង្ហោះកាលពីម្សិលមិញថា រស់នៅជាមួយគ្នា២ឆ្នាំ បានត្រឹមតែឈឺចាប់ រងការមាក់ងាយ ប្រច័ណ្ឌឥតស្រាកស្រាន្ត តាមដានឥតឈប់ឈរ សូម្បីតែឡានក៏ ដកហូតវិញទៀត។

សំណេរទាំងអស់ ដែលបានបង្ហោះ ហើយចែករំលែកពេញ បណ្ដាញសង្គមហ្វេសបុក រហូតដល់ថ្ងៃនេះ មានសារព័ត៌មាន បានចុះផ្សាយ រឿងនេះទៀត ថាជាគណនី ហ្វេសបុកមិនពិត របស់នាងនោះទេ។ នាងពេជ្រ សូលីកា បានបដិសេធទាំងស្រុង យ៉ាងដាច់អហិង្សាថា ជាព័ត៌មាន មិនពិតនោះទេ។ ពេជ្រ សូលីកា បានបង្ហោះសំណេរ នៅក្នុងគណនីហ្វេសបុក របស់នាងពិតប្រាកដ នៅថ្ងៃនេះថា “Account ក្លែងក្លាយ ដោយមានគេ មានចេតនា ធ្វើបាបដល់ខ្ញុំ ហើយជាពិសេសនោះ Account នេះទើបនឹង បង្កើតកាលពី ម្សិលមិញតែប៉ុណ្ណោះ នេះជាទង្វើដ៏អាក្រក់ ជាទីបំផុតដែលខ្ញុំ មិនអាចទទួលយកទេ”។

សូមបញ្ជាក់ថា បន្ទាប់ពីមានព័ត៌មាន មួយដែលបង្ហោះ នៅលើបណ្ដាញ សង្គមហ្វេសបុក ម្សិលមិញបាន សរសេរសំណេរមួយ រួមនឹងរូបថតពីរសន្លឹក រូបថតមួយ ជារូបរបស់ប៉ូលិស ម្នាក់មានពាក់ផ្កាយ២នៅលើស្មា និងរូបមួយសន្លឹកទៀត របស់កញ្ញាពេជ្រ សូលីកា។ កញ្ញា ពេជ្រ សូលីកា គឺជាតារាចម្រៀង និងសម្តែងរបស់ផលិតកម្ម អឹម។ បន្ទាប់ពីមាន ព័ត៌មាននេះហើយ បានធ្វើឲ្យមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង ដល់អ្នកលេង បណ្ដាញសង្គមហ្វេសបុក៕

ដកស្រង់ពី៖ khmer-note