បណ្តាញសង្គម

MV «ONE MORE» របស់ ទេព បូព្រឹក្ស ចេញមកឆ្ងាញ់គ្រប់ប្លង់ ញាក់សាច់គ្រប់ឈុត

MV ថ្មីរបស់ ទេព បូព្រឹក្ស មានចំណងជើងថា «ONE MORE» បានចេញផ្សាយជាផ្លូវការហើយកាលពីល្ងាចថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២២។

ដើម្បីសាទរ និងស្វាគមន៍ការចេញផ្សាយបទថ្មីនេះ ទេព បូព្រឹក្ស ក៏បានរៀបចំកម្មវិធីជំនួបជាមួយនឹងអ្នកគាំទ្ររបស់ខ្លួនជាច្រើននាក់ ដោយមានការសម្ដែងជាពិសេសផងដែរ។ និយាយពីបទចម្រៀង គឺជារសជាតិថ្មីមួយបែបទៀត ពី តារាស្រីរូបនេះ ចេញពីការផលិតបទភ្លេង និពន្ធទំនុកច្រៀង និង Mixing & Master របស់ DIT WAY មិនឲ្យអ្នកគាំទ្រខ្លួនខកចិត្តឡើយ។ ងាកចូលប្លង់ថត និងការរៀបចំគ្រប់យ៉ាងក្នុង MV ក៏មិនសរសើរក៏បាន។

អ្វីគ្រប់យ៉ាងដែលបញ្ចូលក្នុងបទនេះ ត្រូវបានត្រៀមយ៉ាងផ្ចិតផ្ចង់ បើអ្នកមិនបានទស្សនាច្បាស់ជាស្ដាយក្រោយ។

ទស្សនាវីដេអូបទចម្រៀងដូចខាងក្រោម៖

 

ដកស្រង់ពី៖ Sabay