បណ្តាញសង្គម

ប្រើប្រាស់​ស្វាយ​ទុំ ដើម្បី​បំបាត់​​មុនមុខ

សុខភាព៖ ប្រសិនបើអ្នកកំពុងតែ មានការព្រួយ បារម្ភទៅ នឹងរោគមុននៅ លើផ្ទៃមុខនោះ ស្វាយទុំ អាចជួយ ដោះស្រាយ បានដោយ គ្រាន់តែ យកស្វាយទុំ មួយផ្លែ លាយជាមួយ នឹងទឹក ក្រូចឆ្មា ពាក់កណ្តាល ស្លាបព្រាបាយ ម្សៅ គ្រាប់ ១ ភាគ ៤ស្លាប ព្រាបាយ និងទឹកឃ្មុំ ១ស្លាបព្រាកាហ្វេ ហើយយកស្វាយទុំ ទៅឈ្លីឲ្យបែ កស្អិតកូរ ជាមួយនឹងចំណែក ផ្សំទាំងអស់ ដែលមាន រហូតក្លាយ ទៅជាល្បាយខាប់មួយ ។

បន្ទាប់មកយក មកបិទបំពោក លើផ្ទៃមុខ ទុកចោល ប្រមាណ ១៥នាទី រួចសឹមលាង សម្អាត ដោយទឹកចេញ ។ រោគមុនដែល កំពុងតែចាប់ផ្តើមចេញ សន្សឹមៗនោះវា នឹងធ្វើឲ្យ បាត់ទៅវិញ ធ្វើឲ្យផ្ទៃ មុខស្រស់ថ្លា បានស្អាតជាង មុនទៀតផង ។

ទាំងអស់នេះ ក៏ដោយសារ តែស្វាយទុំ ជាមួយក្រូចឆ្មា វាជួយ វាជួយបំផ្លាស់ កោសិកាស្បែកមុខ ស្របពេល ដែលម្សៅគ្រាប់ វាជួយកាត់បន្ថយអាការៈហើម រលាកនៃមុន ព្រមទាំងសម្រួល ស្ថានភាពស្បែក ទៀតផង។ ក្រៅពីនេះ ទឹកឃ្មុំវា អាចជួយផ្សះ ស្នាមដំបៅពីមុន និងជួយ ការពារ មេរោគ ដែលត្រឡប់ មកសន្សំសារជាតិ នៅលើផ្ទៃមុខ រហូតកើតទៅ ជារោគមុន ម្តងទៀតបាន ។

រូបមន្តនេះ ធ្វើឲ្យផ្ទៃមុខស្អាត ដោយគ្មានស្លាកស្នាម ព្រមទាំងអស់ប្រាក់តិច ទៀតផង ៕

ដកស្រង់ពី៖ដើមអម្ពិល