បណ្តាញសង្គម

ឆឹម សកក្ដដា ទ្រហ៊ោស្រែកសួរទេវតា ម្ដាយទើបចូលវះកាត់ ថ្ងៃនេះសមាជិកគ្រួសារម្នាក់ទទួលមរណភាព

តារាសម្ដែង និងជាអ្នកចម្រៀងលោក ឆឹម សកក្ដដា កំពុងជួបទុក្ខផ្ទួនដែលថ្មីៗលោកទម្លាយតាមរយៈ បណ្ដាញសង្គមថាអ្នកម្ដាយចូលបន្ទប់វះកាត់ ហើយមិនប៉ុន្មានក្រោយទទួលការវះកាត់រួចរាល់ស្រាប់តែ បានដំណឹងមកថាសាច់ញ្ញាតិម្នាក់បានទទួលមរណៈភាពក្នុងថ្ងៃនេះ។

លោក ឆឹម សកក្ដដា បង្ហោះសារជាហូរហែរៀបរាប់អំពីស្ថានភាពសុខភាពរបស់អ្នកម្ដាយលោក ដោយទើបតែទទួលការវះកាត់កាលពីម្សិលមិញនេះ លោកក៏បានបន្តថាការវះកាត់លើកនេះគឺទទួល បានជោគជ័យ ប៉ុន្តែអ្នកម្ដាយលោកហាក់មានភាពឈឺចាប់ ដែលធ្វើឱ្យលោកមានការព្រួយបារម្ភចំពោះ អ្នកម្ដាយ។ ស្របពេលគ្នានេះក្នុងរយៈពេលមិនប៉ុន្មានថ្ងៃក្រោយម្ដាយទើបវះកាត់រួចរាល់ ស្រាប់តែទទួលដំណឹង បន្ថែមទៀតថា សមាជិកគ្រួសារត្រូវជាអ៊ុំរបស់ សកក្ដដា បានទទួលមរណៈភាព នៅថ្ងៃទី២២ ខែសីហា នេះ ទុក្ខផ្ទួនៗគ្នាតែម្ដង។

ឆឹម សក្ដកដា ហត់ចិត្តមានទុក្ខជាន់ទុក្ខបែបនេះស្រាប់តែបង្ហោះសារដ៏ក្រៀម ក្រំថា៖ “ម៉ែចូលពេទ្យម្សិលមិញ អ៊ុំខ្ញុំស្លាប់ថ្ងៃនេះ! ទេវតាកំពុងលេងសើចជាមួយខ្ញុំហើយ”។ យ៉ាងណាមិញបន្ទាប់ពីទទួលដំណឹងក្រៀមក្រំនេះ មហាជនអ្នកគាំទ្រ រួមទាំងមិត្តរួមអាជីពក៏បានសម្ដែង ការសោកស្ដាយ និងព្រួយបារម្ភយ៉ាងខ្លាំងចំពោះរូបលោកផ្ទាល់៕

 

ដកស្រង់ពី៖ Sabay