Samsung នឹងបើកដំណើរការ ទីផ្សារជួញដូរគ្រីបតូដ៏ធំ (Crypto Exchange) នាឆ្នាំ២០២៣ ខាងមុខ នេះបើយោងទៅតាម សេចក្ដីរាយការណ៍របស់ក្រុមហ៊ុនមូលបត្រកូរ៉េខាងត្បូង។
បច្ចុប្បន្នក្រុមហ៊ុនបច្ចេកវិទ្យាយក្សរបស់កូរ៉េខាងត្បូងមួយនេះ បានចាប់ផ្តើមការងារឯកសាររួចរាល់ហើយសម្រាប់គម្រោងបើកទីផ្សារជួញដូរដ៏ធំនេះ។ តាមពិតទៅ Samsung គ្រោងនឹងបញ្ចេញ Platform ជួញដូររបស់ខ្លួនតាំងពី ឆ្នាំ២០២១ មកម៉្លេះ ប៉ុន្ដែត្រូវជាប់គាំងវិញដោយសារកង្វះធនធានមួយចំនួន។
គួរដឹងបន្ថែមថា Samsung ក៏មាន platform blockchain ផ្ទាល់ខ្លួនផងដែរ គឺ Samsung Blockchain Wallet សម្រាប់ជាកន្លែងរក្សាទុកទ្រព្យកម្មសិទ្ធិឌីជីថល៕
ដកស្រង់ពី៖Sabay