បណ្តាញសង្គម

ផ្លូវការហើយ Apple ទម្លាក់ថ្ងៃខែបញ្ចេញ iPhone 14 ខែក្រោយនេះ

ទីបំផុត Apple ប្រកាសផ្លូវការហើយនឹងយក ថ្ងៃទី៧ ខែកញ្ញា ដើម្បីប្រារពព្រឹត្តិការណ៍ Apple Event ទីតាំងនៅឯ Steve Jobs Theater ដូចរាល់ដង ដែលត្រូវនឹងម៉ោងនៅកម្ពុជា ម៉ោង០០ ថ្ងៃទី៨ ខែកញ្ញា។

ព្រឹត្តិការនេះគេរំពឹងទុកថា នឹងមានការប្រកាសចេញស្មាតហ្វូនជំនាន់ថ្មីម៉ូឌែល iPhone 14, នាឡិកាម៉ូឌែលថ្មី Apple Watch Series 8 និង Apple Watch Pro។ ក្រៅពីនេះគេរំពឹងទុកថានឹងមានការប្រកាសចេញ second-generation AirPods Pro, iPad ជំនាន់ទី១០, iPad Pro និង Apple silicon Mac Pro បន្ថែមទៀតផងដែរ៕

ដកស្រង់ពី៖Sabay