បណ្តាញសង្គម

ល្បីមិនធម្មតា! បទ “How About Now?” របស់ G-Devith ឈរនៅតំណែងលេខ១ ដល់ទៅ ៥សប្តាហ៍ជាប់គ្នាមិនព្រមចុះ

អាល់ប៊ុម “PASSION” ពេញ របស់G-Devith ចេញនៅក្នុង Pleng តាំងពីថ្ងៃទី ២៨ កក្កដា មកម្ល៉េះប៉ុន្តែសន្ទុះការគាំទ្រពីសំណាក់ហ្វេនៗរបស់លោកនៅតែមានកម្រិតខ្ពស់ដដែល។

ដូចនេះហើយទើបបទ “How About Now?” នៅតែអាចរក្សាតំណែង លេខ១ បានរហូតដល់ទៅ ៥ សប្តាហ៍ជាប់ៗគ្នានៅក្នុងបញ្ជីចម្រៀង “បទល្បីៗនៅកម្ពុជាទាំង ៥០ នៅក្នុង Pleng” សប្តាហ៍ថ្មី ទី៣៥ (១៤ សីហា - ២០ សីហា)!! គួរកត់សំគាល់ថា តំណែងកំពូលទាំង ៣ នៅតែមិនទាន់មានបទណាដណ្តើមយកបានដដែល ដោយបទ លេខ ២ ក្នុងតារាង គឺ “How It's Taste” ដោយ វណ្ណដា តាមពីក្រោយដោយបទ ”EVERYDAY (INTRO)” របស់ G-Devith។ រីឯ “LIFE IS STRANGE” ដែលជាបទរបស់ដារាចម្រៀងលោក G-Devith ដដែលបានឡើងមកដល់តំណែងលេខ។

ដែលគួរឱ្យសរសើរមួយទៀត គឺថា G-Devith ជាតារាតែមួយរូបគត់ដែលមានបទចម្រៀងដល់ទៅ ៣បទ នៅក្នុង Top10 សប្តាហ៍នេះ។ នេះជាតារាងបទកំពូលទាំង ១០ របស់បញ្ជីចម្រៀង “បទល្បីៗនៅកម្ពុជាទាំង 50 នៅក្នុង Pleng” ប្រចាំសប្តាហ៍ទី ៣៥ (១៤ សីហា - ២០ សីហា)៖ បើមើលតាមលទ្ធផលដែលបានបង្ហោះនៅលើហ្វេសបុក Pleng ឃើញថាមានបទថ្មី ២ បទដែលទើបតែបានចូលក្នុងតារាងចំណាត់ថ្នាក់ទាំង ១០ រួមមាន៖ បទ “ONE MORE” របស់ ទេព បូព្រឹក្ស និង “បាត់គោចួបស្នេហ៍” របស់ ម៉ម ពេជ្ជរិទ្ធ ដែលសុទ្ធជាបទដែលទទួលបានគាំទ្រខ្ពស់។

គួរកត់សម្គាល់បទថ្មីរបស់ ទេពបូព្រឹក្ស “ONE MORE” ដែលទើបនឹងចេញក្តៅជាមួយ វីដេអូចម្រៀងដ៏មានគុណភាពល្អគួរឱ្យចាប់អារម្មណ៍ផងនោះ បានហក់យកដំណែងលេខ ៥ ប្រចាំសប្តាហ៍ថ្មីនេះផងដែរ។ ចាំមើលៗ លទ្ធផលសម្រាប់សប្តាហ៍ថ្មី តើបទ ”How About Now?” របស់ G-Devith អាចរក្សាតំណែងលេខ ១ រហូតដល់៥ សប្តាហ៍ជាប់គ្នាដែលឬទេ? អាចចូលស្តាប់បទចម្រៀងកំពូលទាំង ៥០ ក្នុងសប្ដាហ៍នេះលើ Pleng App តាមតំភ្ជាប់នេះបាន:

 

 

 

 

ដកស្រង់ពី៖ Sabay