ឧកញ៉ា ទុំ សារ៉ុត ហៅនាយឃ្លោក ទើបចេញចម្រៀងមួយបទក្រោមចំណងជើងថា “ចង់ល្បី”នៅពាក់កណ្ដាលខែសីហា ឆ្នាំ២០២២ នេះ។
ចង្វាក់ភ្លេងញាក់ អមដោយកាយវិការរស់រវើករបស់អតីតតារាកំប្លែងជើងចាស់រូបនេះ ធ្វើឲ្យមហាជនចាប់អារម្មណ៍យ៉ាងខ្លាំង។ អ្វីដែលមហាជនកាន់តែចាប់អារម្មណ៍ខ្លាំងជាងនេះទៀតនោះ គឺអត្ថន័យក្នុងបទចម្រៀងទាំងមូលនិយាយចំៗចំពោះអ្នកដែលចង់ល្បី ធ្វើរឿងមិនសមរម្យ ឬសង្គមមិនចូលចិត្ដ ហើយប្រើបណ្ដាញសង្គម ដើម្បីបញ្ចេញនូវទង្វើទាំងនោះ។
បទនេះ គឺជាស្នាដៃនិពន្ធទំនុកច្រៀង និងភ្លេងដោយរូបលោកផ្ទាល់។ ដើម្បីកុំឲ្យខាតពេលយូរ សូមទស្សនាចម្រៀងពេញទាំងគ្នាតែម្ដង៖
ដកស្រង់ពី៖ Sabay