បណ្តាញសង្គម

អបអរសាទរពេញទំហឹង! លីម តិចម៉េង ក្លាយជាម្ចាស់ពានដ៏ឆ្នើមរបស់ Cambodian Idol រដូវកាលទី៤

ពេលវេលាដ៏សែនរំភើបរីករាយ និងទន្ទឹងរង់ចាំជាយូរមកហើយ បានបង្ហាញជាផ្លូវការ ពិសេសម្ចាស់ពានដែលសម្រិតសម្រាំងជាយូរមកហើយនោះ ក៏ត្រូវបានរកឃើញ នោះគឺ បេក្ខជន លីម តិចម៉េង។

ក្រោយចំណាយពេល សម្រិតសម្រាំងបេក្ខភាពជើងខ្លាំង ពេលនេះ Cambodian Idol រដូវកាលទី៉ ៤ បានឈានដល់ទីបញ្ចប់ដោយរលូន និងក៏បានរកឃើញហើយនូវម្ចាស់ជើងឯកដែរ គឺ លីម តិចម៉េង។ គិតចាប់ពីវគ្គ Online Audition មក តិចម៉េង និងបេក្ខភាពជើងខ្លាំងវគ្គផ្ដាច់ព្រ័ត្រ ៣រូបទៀត បានពុះពារឆ្លងកាត់ឧបសគ្គជាច្រើន ហើយក៏បំពេញចិត្តគណៈកម្មការទាំង ៤ក៏ដូចជា គណៈកម្មការទី ៥ គឺអ្នកទស្សនាផងដែរ។

សម្រាប់ ម្ចាស់ពាន លីម តិចម៉េង ត្រូវបានមហាទស្សនិកជនលើកសរសើរមិនដាច់ពីមាត់ពីសមត្ថភាពច្រៀង តាមបែបស្ទីលផ្ទាល់ខ្លួន មិនព្យាយាមត្រាប់តាមអ្នកណា បូកផ្សំនឹងអត្តចរិតល្អប្រកបដោយគុណធម៌ជីវិត ទទួលបានតែក្ដីស្រឡាញ់អាណិត ពីអ្នកតាមដានកម្មវីធីលំដាប់ពិភពលោកនេះ។ ទំហំចិត្តស្រឡាញ់ របស់អ្នកគាំទ្ររបស់លោក ពិតមិនធម្មតាឡើយ ហើយក៏ជារឿងភ្ញាក់ផ្អើលខ្លាំងមិនធ្លាប់មានដែរ ដែលបេក្ខជនកម្មវិធី Cambodian Idol ទទួលបានក្ដីស្រឡាញ់ពីមហាជនយ៉ាងច្រើនលើសលុបបែបនេះ ហើយរាល់ពេលឡើងសម្ដែងសមត្ថភាព គឺមិនដែលស្ងាត់ឡើយ។

ការតស៊ូរយៈពេលជាច្រើនខែរបស់បេក្ខភាពមកពីខេត្តកំពង់ចាម រូបនេះ ពិតជាមិនធ្វើឲ្យលោកខកបំណងឡើយ។ រាប់ចាប់ពីរាត្រីនេះតទៅ កំលោះតូច លីម តិចម៉េង បានសម្រេចបំណងដ៏ធំប្រចាំជីវិត ក្លាយជាតារាចម្រៀងផ្លូវការលើវិថីសិល្បៈហើយ ក៏ដូចជាក្លាយជាតារាចម្រៀងកុងត្រារបស់ផលិតកម្មហង្សមាសផងដែរ៕

 

 

 

 

 

ដកស្រង់ពី៖ Sabay