បណ្តាញសង្គម

អាសូរណាស់នាយ ខាត់ ចំរើន ត្រូវបញ្ជូនទៅពេទ្យកាល់ម៉ែត្រភ្លាមៗ និងត្រូវការឈាមបន្ទាន់

យោងតាមទំព័រហ្វេសប៊ុកផ្លូវការរបស់ សិល្បករកម្ពុជា បានឱ្យដឹងថានៅរសៀលថ្ងៃទី៣០ ខែសីហា នេះប្អូនប្រុសបង្កើតរបស់កំពូលតារាពហុជំនាញអ្នក ខាត់ សុឃីម គឺនាយ ខាត់ ចំរើន

ត្រូវបានក្រុមគ្រួសារបញ្ជូនទៅកាន់មន្ទីរពេទ្យកាល់ម៉ែត្រភ្លាមៗ និងប្រកាសត្រូវការឈាមជាបន្ទាន់។ បើតាមសម្ដីប្រភពត្រូវជាសាច់ញាតិរបស់នាយ ខាត់ ចំរើន បានឱ្យដឹងថាបច្ចុប្បន្ននេះលោកមានជំងឺចំនួន២ គឺខូចក្រលាន និងក្រិនថ្លើម ដែលសុទ្ធតែជាប្រភេទជំងឺកាចសាហាវ ជាហេតុធ្វើឱ្យក្រុមគ្រួសារមានការព្រួយបារម្ភយ៉ាងខ្លាំងចំពោះលោក។ នេះបើតាមការបញ្ជាក់ពី សិល្បករកម្ពុជា។ ស្របពេលគ្នានេះដែលក្រុមគ្រួសារក៏បានអំពាវនាវដល់មហាជន ព្រោះស្ថានភាពសុខភាពរបស់ ខាត់ ចំរើន កំពុងត្រូវការឈាម ដើម្បីជួយសម្រួលក្នុងការព្យាបាលស្រោចស្រង់ជីវិតរបស់តារារូបនេះ៕

ដកស្រង់ពី៖ Sabay