បណ្តាញសង្គម

ចេញ​តម្លៃ​ឡាន Mazda CX-9 2023 ហើយ

ក្រុមហ៊ុន Mazda បានបញ្ចេញតម្លៃផ្លូវការរថយន្តម៉ូដែល CX-9 ឆ្នាំ២០២៣ ដែលមានតម្លៃចាប់ពីជាង ៣៨ ០០០ដុល្លារ ដល់ជាង ៤៨ ០០០ដុល្លារ ខុសៗគ្នាទៅតាម option ដូចជា Touring, Touring Plus, Carbon Edition, Grand Touring និង Signature។

រថយន្ត Mazda CX-9 2023 បំពាក់ចង្កៀង LED, កញ្ចក់ privacy, ដំបូលកញ្ចក់ moonroof, ទ្វារក្រោយបើកអូតូដោយគ្រាន់តែគ្រវាសជើង និងយ៉ាន់កង់ alloy ទំហំ ១៨អ៊ីញ។ ឯផ្នែកខាងក្នុង វាបំពាក់កៅអីពូកស្បែកជាមួយមុខកម្តៅ, ប្រព័ន្ធគ្រប់គ្រងអាកាសធាតុអូតូ Tri-zone, wireless charge, ប្រព័ន្ធកម្សាន្ត touchscreen ទំហំ ១០,២៥អ៊ីញ អាចភ្ជាប់ Android Auto និង Apple CarPlay។

ចំពោះប្រព័ន្ធសុវត្ថិភាព រថយន្ត៦កៅអីនេះបំពាក់ប្រព័ន្ធគ្រប់គ្រងល្បឿន Mazda Radar Cruise Control ជាមួយមុខងារ Stop and Go, ប្រព័ន្ធហ្វ្រាំងវៃឆ្លាត, មុខងារ Blind Spot និងប្រព័ន្ធជួយឱ្យរថយន្តរក្សាការបើកក្នុងគន្លងផ្លូវត្រឹមត្រូវ។ សូមបញ្ជាក់ថា រថយន្ត Mazda CX-9 2023 ប្រើម៉ាស៊ីនទាក់បូចំណុះ ២,៥លីត្រ ផលិតបានកម្លាំង ២៥០សេះ និងកម្លាំងរមួល ៤៣៣ញ៉ូតុនម៉ែត្រ ដំណើរការជាមួយប្រអប់លេខអូតូ ៦វគ្គ រត់ប៉ុង២៕ ចង់បានរថយន្តថ្មី ប៉ុន្តែមិនមានប្រាក់គ្រប់គ្រាន់ សូមកុំបារម្ភ!

លោកអ្នកអាចស្នើសុំឥណទាន រថយន្តរបស់ធនគារ CIMB ដែលផ្តល់ជូនអត្រាការប្រាក់ពិសេស ៨,៥% ទំហំឥណទានដល់ ៧០% និងរយៈពេលឥណទានដល់ ៥ឆ្នាំទៀតផង។ សម្រាប់ព័ត៌មានលម្អិតសូមជជែកជាមួយមន្ត្រីឥទានរថយន្តរបស់ធនាគារ CIMB ដោយផ្ទាល់ តាមរយៈលេខទូរសព្ទ 096 669 2222 / 092 667 375៕

ដកស្រង់ពី៖Sabay