បណ្តាញសង្គម

កិត្តិយសធំណាស់! សម្ដេចតេជោ ហៅជើងខ្លាំង TOP4 របស់ Cambodian Idol រដូវកាលទី ៤ មកសាទរផ្ទាល់ព្រឹកនេះ

នៅថ្ងៃទី ៣១ ខែសីហា ឆ្នាំ២០២២ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា អញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់បើកការដ្ឋានសាងសង់ស្ពានអាកាសក្នុងរាជធានីភ្នំពេញចំនួន០២បន្ថែមទៀត ដែលមានតម្លៃសរុបជាង ៤៦លានដុល្លារអាមេរិក។

ឆ្លៀតក្នុងឱកាសដ៏អស្ចារ្យនេះដែរ បេក្ខជនជើងខ្លាំងវគ្គផ្ដាច់ព្រ័ត្ររបស់កម្មវិធី Cambodian Idol រដូវកាលទី ៤ ក៏មានមុខក្នុងកម្មវិធីនោះដែរ។ ជាកិត្តិយសដ៏ធំធេងបំផុតសម្រាប់ លីម តិចម៉េង នាង ដាវីន ថុល សុភិទិ និង ស៊ឹម ច័ន្ទពន្លឺ ត្រូវបានអញ្ជើញចូលរួមក្នុងកម្មវិធីសម្ពោធបើកការដ្ឋានសាងសង់ស្ពានអាកាសរាជធានីភ្នំពេញ។ អ្វីដែលរំភើប អ្នកទាំង ៤ ក៏មានឱកាស បានជួបផ្ទាល់ជាមួយនឹងប្រមុខកំពូលរបស់រាជរដ្ឋាភិបាល និងក៏ទទួលបានការសាទរ អបអរយ៉ាងកក់ក្ដៅពីសម្ដេចតេជោ ក្រោយបានជោគជ័យពីការប្រកួតផងដែរ។

ក្រៅពី សាទរ សម្ដេចតេជោ ក៏បានលើកឡើងដែរថា កម្មវិធីនៅរដូវកាលទី៤នេះ ចប់ទៅដោយរលូនជាមួយនឹងលទ្ធផលជាទីពេញចិត្តពីអ្នកទស្សនាភាគច្រើនលើសលុប។ ជាមួយគ្នានោះ សម្ដេចក៏បានលើកទឹកចិត្តឲ្យអ្នកទាំង ៤ បន្តការប្រឹងប្រែងតទៀត ដើម្បីឈានទៅរកភាពជោគជ័យថ្មីៗនាពេលខាងមុខ៕

ដកស្រង់ពី៖Sabay