បណ្តាញសង្គម

ព្រះអើយ! គ្រាន់តែ លីម តិចម៉េង ចេញច្រៀងលើកដំបូង សន្ធឹក Fan បុកចូលមើលឡើងណែនអ៊ីអន២

បន្ទាប់ពីកាន់ពានជាផ្លួវការ ទីបំផុត លីម តិចម៉េង ក៏បានបង្ហាញមុខលើកដំបូងក្នុងកម្មវិធីមួយនៅផ្សារទំនើបអ៊ីនអនសែនសុខ ហើយពេលនោះហើយ ដែលគ្រប់គ្នាពិសេសអ្នកគាំទ្រលោក មានការភ្ញាក់ផ្អើល និងរំភើបខ្លាំងពេលបានជួប Idol ផ្ទាល់។

អ្វីដែលនឹកស្មានមិនដល់ ជាការបង្ហាញមុខដំបូង ក្រោយចប់កម្មវិធីពេលនោះ តិចម៉េង ខ្លួនឯងក៏ស្មានមិនដល់ដែរ ដោយសារសន្ធឺកនៃអ្នកគាំទ្រច្រើនហួសប្រមាណ គ្រប់ជាន់ ដែលបង្កើតជាពេលវេលាប្រវត្តិសាស្ត្រថ្មីសម្រាប់លោកផ្ទាល់ ហើយទិដ្ឋភាពបែបនេះ មិនខុសពីសន្ធឹកអ្នកគាំទ្រ នៅបណ្ដាប្រទេសជឿណលឿនផ្សេងទៀតទេ។ អ្នកគាំទ្រពិតជាបានបង្ហាញការរំភើប ហើយម្នាក់ៗពេញទៅដោយភាពក្ដុកក្ដួលដែលបានជួបផ្ទាល់នឹង តិចម៉េង ដោយខ្លះមានឱកាសបានថតរូបជាមួយ និងបាននៅកៀកនឹង Idol កំពុងឡើងកូដរូបនេះដោយក្ដីរីករាយ។

មិនថាអ្នកគាំទ្រក្មេងចាស់ ប្រុសស្រី បានសម្ដែងការសាទរថែមមួយកម្រិតចំពោះកំលោះតូចរូបនេះ ហ់ើយតាមការប៉ាន់ស្មាន នៅពេលមាន Concert តាមខេត្តនាពេលខាងមុខ ចំនួនអ្នកគាំទ្រនឹងកើនឡើងច្រើនដែរ ដែលនៅចាំស្វាគមន៍ និងសាទរវត្តមានម្ចាស់ពាន Cambodian Idol រដូេះកាលទី ៤ លីម តិចម៉េង៕

ដកស្រង់ពី៖ Sabay