បណ្តាញសង្គម

Sad បាត់! បទ "Pink Venom"របស់ BLACKPINK ត្រូវបានដកចេញពី Music Bank ដោយសារតែប៉ារ៉ូល

ផ្អែកតាមប្រភពចេញពីវិស័យតន្ត្រី បានបង្ហើបនៅថ្ងៃទី០៥ ខែកញ្ញា នេះថា បទថ្មីរបស់ BLACKPINK គឺ "Pink Venom"

ត្រូវបានដកចេញពីតារាងកម្មវិធី Music Bank ហើយ បន្ទាប់ពីក្រុមការងារគណៈកម្មាធិការពិនិត្យតន្ត្រីរបស់ KBS ចាត់ទុកបទនេះ មិនសមក្នុងការចាក់ផ្សាយតាមស្តង់ដារ ទូរទស្សន៍ជាតិ KBS។

ហេតុផលដែលនាំឲ្យមាន ការសម្រេចកាលពីថ្ងៃទី ២៤ ខែសីហា ក៏ដោយសារតែប៉ារ៉ូលបទចម្រៀងនេះ រំលោភលើមាត្រាទី ៤៦ នៃស្ដង់ដារនៃការផ្សាយដូចជាការរួមបញ្ចូលឈ្មោះ Brand ណាមួយក្នុងបទចម្រៀង។ ជាទូទៅ ក្រុមហ៊ុនចម្រៀងនីមួយៗ ត្រូវកែប្រែប៉ារ៉ូល និងស្នើសុំការពិចារណាឡើងវិញ។ ប៉ុន្តែមានសេចក្ដីរាយការណ៍មកថា ក្រុមហ៊ុន YG មិនបានសរសេររៀបរៀងសម្រួលជាថ្មី ឬដាក់ញត្តិឲ្យពិចារណាឡើងវិញឡើយ៕

ដកស្រង់ពី៖ Sabay