បណ្តាញសង្គម

មាន​ដំណឹងមកថាកម្មវិធី Miss Universe 2022 ពន្យារពេលរៀបចំ និងលើកទៅដល់ឆ្នាំក្ ២០២៣ ឯណោះ

មានសេចក្ដីរាយការណ៍មកថា កម្មវិធីប្រកួតបវរកញ្ញាកំពូលសម្រស់ Miss Universe នឹងមិនមានរៀបចំកម្មវិធីធំទេនៅឆ្នាំនេះ ដោយបវរកញ្ញាតំណាងជាតិទាំងអស់ នឹងត្រៀមខ្លួនឡើងឆាកជុំគ្នានៅឆ្នាំក្រោយវិញ។

នេះបើតាមប្រភពដែលបានបញ្ជាក់ប្រាប់វិបសាយព័ត៌មាន The Nation ចំណែកការប្រកាសផ្លូវការនឹងបង្ហាញឆាប់ៗនេះ។ ស្របពេលទទួលបានដំណឹងនៃការផ្អាកកម្មវិធីនេះ មហាជនមានការភ្ញាក់ផ្អើលជាខ្លាំង ពិសេសក៏ដោយសារមិនទាន់បានដឹងពីមូលហេតុពិតនៅឡើយ ត្រឹមដឹងថាកម្មវិធី Miss Universe ឆ្នាំ ២០២២ នឹងត្រូវលើកទៅរៀបចំនៅត្រីមាសដំបូង ឆ្នាំ ២០២៣ ជំនួសវិញ។

ទោះជាយ៉ាងណា បើតាមព័ត៌មានល្ហេចល្ហៀងមកថា ទំនងជាអាចពីមានការរងឥទ្ធិពល ដោយសារតែ Miss Universe 2022 គឺបវរកញ្ញា Harnaaz Kaur Sandhu ចង់លាលែងពីតំណែងនេះ។ ប៉ុន្តែសម្រាប់ព័ត៌មានជាក់លាក់ រង់ចាំតាមដានការបញ្ជាក់ និងប្រកាសផ្លូវការពីក្រុមការងារ Miss Universe នាពេលឆាប់ៗ៕

 

ដកស្រង់ពី៖ Sabay