បណ្តាញសង្គម

នាយក្ដី រកទ្រនំថ្មីឃើញហើយ ហើយមានតួនាទីល្អទៀត

បន្ទាប់ពីស្ងាត់មួយរយៈធំក្នុងអាជីពសម្ដែងលោក ឈុន សុវណ្ណភក្ដី ហៅនាយក្ដី បានរកទ្រនំថ្មីឃើញហើយ។

មានអ្នកគាំទ្រជាច្រើន គិតថានាយក្ដីអាចនឹងចូលរួមសម្ដែងជាមួយក្រុមចាស់ឡើងវិញ ឬធ្វើជាកូនចៅរបស់លោកតាវ៉ិចទ័រដដែលក្នុងក្រុមហ៊ុនថ្មីមួយ ប៉ុន្ដែតាមពិតទៅគឺខុសពីការគិតនេះទាំងស្រុង។ នាយក្ដី បង្ហើបរឿងនេះតាមរយៈ Sabay នៅថ្ងៃទី៦ ខែកញ្ញា ថា ក្រុមហ៊ុនទទួលផលិតស្ពត និងថតខ្សែភាពយន្ដខ្លីដ៏ល្បីមួយ គ្រោងបង្កើតកម្មវិធីកំប្លែង ដោយដាក់ឈ្មោះថា “៣៦៥ សប្បាយៗ”។

ក្នុងនោះមានរូបលោកជាក្រុមការងារសំខាន់ម្នាក់ ទទួលបន្ទុកខាងចាត់ចែង និងរៀបចំតួថត។ លោក រតនា មានជំនឿថា ក្រុមកំប្លែងថ្មីនេះ នឹងដើរទៅមុខបានដោយរលូន ព្រោះក្រុមហ៊ុនមានធនធានមនុស្ស និងយល់ពីទំនោរ នៃការចង់តាមដានទស្សនារបស់មហាជននាពេលបច្ចុប្បន្ន។ បើមានការគាំទ្រកាន់តែច្រើនពីទស្សនិកជន នោះក្រុមហ៊ុនពង្រីកខ្លួនឲ្យបានកាន់តែធំ៕

ដកស្រង់ពី៖ Sabay