បណ្តាញសង្គម

ស្ងាត់យូរក្រែលហើយ! ថ្ងៃនេះ ធឿន បុរី ប៉ះជាមួយ អ៊ុក សុវណ្ណារី ក្នុងបទ“ល្បីថានៅSingle សោះ”

តារាចម្រៀងវ័យក្មេងសំឡេងស្រដៀងអធិរាជមហាទំនួញ កែវ សារ៉ាត់ គឺលោក ធឿន បុរី បានចេញមុខជាលើកដំបូងក្នុងឱកាសកាន់បិណ្ឌឆ្នាំ២០២២ នេះ

ជាមួយកញ្ញា អ៊ុក សុវណ្ណារី តាមរយៈចង្វាក់រាំវង់ប្រពៃណីខ្មែរមួយបទយ៉ាងពីរោះ។ ក្នុងទម្រង់សម្ដែងដែលមានរាំប្រមាណ១០០០នាក់ ដូចបទមុនៗ ប៉ុន្ដែថ្ងៃនេះផលិតកម្មGalaxy Navatra បានប្ដូរមុខអ្នកចម្រៀងល្បីៗប្រចាំផលិតកម្មរបស់ខ្លួន។

តាមរយៈបទ "ល្បីថានៅ Single សោះ” ធឿន បុរី បានច្រៀងឌឺដងដាក់កញ្ញា អ៊ុក សុវណ្ណារី អមដោយកាយវិការយ៉ាងរស់រវើក។ សូមប្រិយមិត្ដទស្សនាMV ពេញ៖ សូមរំលឹកថា ផលិតកម្ម Galaxy របស់អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា កាលពីសប្ដាហ៍មុនបានកេណ្ឌអ្នករាំ និងតួសម្ដែងជិត១០០០នាក់ ដើម្បីថតMV អបអរក្នុងឱកាសបុណ្យកាន់បិណ្ឌ និងភ្ជុំបិណ្ឌឆ្នាំ២០២២។

ស្រាប់តែប៉ុន្មានថ្ងៃក្រោយមកផលិតកម្មបានបញ្ចេញបទចម្រៀងបន្ដកន្ទុយគ្នា យ៉ាងពីរោះៗដែលបកស្រាយដោយតារាចម្រៀងល្បីៗដូចជា៖ កញ្ញា តន់ ចន្ទសីម៉ា អ៊ុក សុវណ្ណារី លោកខេម ព្រាប សុវត្ថិ និងលោក ធឿន បុរី ជាដើម៕

ដកស្រង់ពី៖ Sabay