បណ្តាញសង្គម

ក្រោយមកលេង អង្គរវត្ត ស្ងាត់ៗ ពេលនេះ Mew Nittha ចេញ Vlog ដោយសម្ដែងក្ដីរំភើបសឹងហោះ

នៅថ្ងៃទី០៨ ខែកញ្ញា ឆ្នាំ២០២២ តារាសម្ដែងថៃ Mew Nittha បានបង្ហោះវីដេអូ Vlog ពីដំណើរកម្សាន្តរបស់នាងជាមួយនឹងស្វាមី រួមនឹងមិត្តល្អ Matt Peranee និងគូស្នេហ៍ នៅទឹកដីអង្គរវត្ត ប្រទេសកម្ពុជា។

ស្ថិតក្នុងវីដេអូដែលបានបង្ហាញ ពិតជាបញ្ជាក់ពីភាពរីករាយនិងរំភើបរបស់នាងដែលបានមកដល់ទឹកដីខេត្តសៀមរាប ព្រោះពេលឃើញទិដ្ឋភាពគ្រប់យ៉ាងនៅជុំវិញខ្លួន Mew លាន់មាត់ដោយមិនដឹងខ្លួនថា ស្រស់ស្អាត ពិសេសទឹកមុខស្ដែងពីការកោតសរសើរនឹងភាពអស្ចារ្យរបស់ប្រាសាទដ៏ធំបំផុតរបស់កម្ពុជានៅពេលនេះ។

វីដេអូ Vlog ដែលមានរយៈពេលជិត ១៧នាទីនេះ បានបង្ហាញពីសកម្មភាពតាំងពីចេញពីប្រទេសថៃ រហូតមកដល់រីសតដ៏ប្រណីតក្នុងខេត្តសៀមរាប ដែលមានឈ្មោះថា Amansara ដែលជាពីដើម ជាអគារសាងសង់ឡើង ក្រោមស្នាព្រហស្តព្រះបរមរតនកោដ្ឋ និងត្រូវបានប្រើទទួលភ្ញៀវការទូតពិសេសៗដែលមកទស្សនកិច្ចទីក្រុងអង្គរ។ ប៉ុន្តែក្រោយមក អគារនេះក៏ត្រូវប្រែទៅជា រីសត ដែលមាន តម្លៃរាប់ពាន់ដុល្លាក្នុងមួយយប់ ហើយភាគច្រើនមានតែភ្ញៀវលំដាប់អភិជនតែប៉ុណ្ណោះដែលទៅស្នាក់នៅទីនោះ។

ពេលព្រឹកឡើង នាវេលាម៉ោង ៤:៣០នាទី នាង និងស្វាមី ព្រមទាំង Matt និងគូស្នេហ៍ Songkran ក៏បានធហវើដំណើរទៅកាន់ប្រាសាទអង្គរវត្ត ដើម្បីទស្សនានូវទិដ្ឋភាពដ៏ស្រស់ត្រកាល ពេលព្រះអាទិត្យរះ។ ក្រៅពីនេះ តើ Mew ទៅទស្សនានៅកន្លែងណាទៀត ទស្សនាវីដេអូខាងក្រោម៖

 

ដកស្រង់ពី៖ Sabay