បណ្តាញសង្គម

តោះ អ្នកអាយធី ចុះឈ្មោះចូលរួមប្រកួត យកទឹកប្រាក់រហូតដល់ ៧ លាន ២សែនរៀល ជាមួយកម្មវិធី Fortinet Cambodia CyberYouth 2022

ឱកាសបង្ហាញសមត្ថភាព ជាមួយនឹងកម្មវិធីប្រកួតប្រជែងចំណេះដឹងក្នុងកម្មវិធី Fortinet Cambodia CyberYouth 2022!!! Fortinet Cambodia CyberYouth 2022 ជាកម្មវិធីប្រកួតប្រជែងចំណេះដឹងទៅលើផ្នែកសន្តិសុខសុវត្ថិភាព ដែលក្រុមហ៊ុន Proseth Solutions និងក្រុមហ៊ុន Fortinet បានសហការគ្នា និងរៀបចំឡើង ហើយនេះក៏ជាលើកដំបូងបង្អស់នៅក្នុងព្រះរាជាណាចក្រកម្ពុជា។

នៅក្នុងកម្មវិធីនេះក្រុមហ៊ុន Proseth Solutions និង ក្រុមហ៊ុន Fortinet រៀបចំឡើងដើម្បី ជួយលើកទឹកចិត្តដល់យុវជន និងសិស្សនិស្សិត បន្ថែមពីនេះ គឺចង់ឱ្យលើកស្ទួយលើវិស័យអាយធី ឱ្យកាន់តែឈានទៅមុខ។ តោះ ចុះឈ្មោះចូលរួមប្រកួត បង្ហាញសមត្ថភាពទាំងអស់គ្នា។ សម្រាប់អ្នកចូលរួមប្រកួតអាចមានឱកាសឈ្នះពានរង្វាន់ទទួលស្គាល់ដោយក្រុមហ៊ុន Fortinet ដែលជា Global Leader of Cyber Security Solutions and Services ទាំងក្នុងនោះមានបែកចែកជា ៣ជ័យលាភី៖

ជ័យលាភីលេខ១៖ ៤,០០០,០០០៛

ជ័យលាភីលេខ២៖ ២,០០០,០០០៛

ជ័យលាភីលេខ៣៖ ១,២០០,០០០៛ ។

ការប្រកួតនេះនឹងមាន វគ្គជម្រុះជា៣ជុំ ហើយធ្វើការប្រគល់ពានរង្វាន់ជូនទៅជ័យលាភីទាំងចំនួន៣រូប។ ការប្រគល់រង្វាន់ នឹងប្រព្រឹត្តនៅថ្ងៃទី ១៥ ខែតុលា ឆ្នាំ ២០២២ ក្នុងកម្មវិធីសិក្ខាសាលា IT Professional Career ក្នុងសាល CKCC ក្នុងនោះដែរនឹងមានអ្នកចូលរួមរហូតដល់ជាង ៥០០នាក់។

រួសរាន់ចុះឈ្មោះឥឡូវនេះចំនួនមានកំណត់ ផុតកំណត់ទទួលពាក្យមុនប្រលង៣ថ្ងៃ

*លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត អ្នកចូលរួមតម្រូវឱ្យ៖

អាយុមិនលើសពី 30ឆ្នាំ

សូមភ្ជាប់មកជាមួយអត្តញ្ញាណប័ណ្ណ

ឬលិខិតដែលមានតម្លៃស្មើអត្តសញ្ញាណប័ណ្ណ សម្រាប់បុគ្គលិក

បម្រើការងារ សូមភ្ជាប់ជាមួយកាតបុគ្គលិក

សម្រាប់សិស្សសូមភ្ជាប់ជាមួយកាតសិស្ស

មិនមែនជា ដៃគូ អ្នកចែកចាយ និង ដៃគូប្រគួតប្រជែង នឹងក្រុមហ៊ុន Fortinet

មានកុំព្យូទ័រផ្ទាល់ខ្លួនមកប្រឡង។

ក្រុមហ៊ុនមានសិទ្ធក្នុងការកែប្រែដោយពុំបាច់ជម្រាបជាមុន។ រួសរាន់ចុះឈ្មោះកុំអោយឱកាសនេះរំលងផុតទៅ ចំនួនមានកំណត់ បញ្ជាក់ ការប្រលងជុំទី១ ប្រព្រឹត្តនៅ៖ ថ្ងៃអាទិត្រ ទី១៨ ខែកញ្ញា ឆ្នាំ២០២២។ ផុតកំណត់ទទួលពាក្យមុនប្រលង៣ថ្ងៃ តំណរចុះឈ្មោះចូលរួម: https://forms.office.com/r/79MaT5cWtv ព័ត៌មានបន្ថែម៖ គេហទំព័រហ្វេសបុក៖ Proseth Solutions លេខទូរស័ព្ទ៖ 089 439 883 / 076 429 6145 អ៉ីម៉ែល៖ អាសយដ្ឋាន​អ៊ីមែល​នេះ​ត្រូវ​បាន​ការពារ​ពី​បណ្ដា​យន្ត​ផ្ញើ​សារ​រំខាន ។ អ្នក​ត្រូវ​ការ​បើក​ប្រើ JavaScript ដើម្បី​មើល​វា ។

ដកស្រង់ពី៖Sabay