បណ្តាញសង្គម

វត្តមាន ថន លក្ខិណា ក្នុង Cambodian Idol កាន់តែធ្វើឲ្យមហាជនស្ងើចនឹងគុណសម្បត្តិទាំងព្រម

បើនិយាយពីអាជីពជាពិធីការិនី កញ្ញា ថន លក្ខិណា បានចូលប្រឡូកយូរឆ្នាំមកហើយ ប៉ុន្តែប៉ុន្មានឆ្នាំចុងក្រោយ ការងារមួយនេះកាន់តែធ្វើឲ្យនាងមមាញឹក និងអភិវឌ្ឍសមត្ថភាពកាន់តែប្រសើរ។

ទោះជាយ៉ាងណា ឱកាសពិសេសចេះតែរត់មករកឥតឈប់ ហើយពេលនោះហើយដែលធ្វើឲ្យ លក្ខិណា មានអ្នកទទួលស្គាល់ និងសាទរពេញទំហឹង។ ដ្បិត Cambodian Idol ឈានដល់រដូវកាលទី ៤ ប៉ុន្តែសម្រាប់ លក្ខិណា នេះគឺជារដូវកាលដំបូង ហើយនាងពិតជាប្រឹងប្រែង ពុះពារពិតមែន ដើម្បីការងារនេះបញ្ចប់ដោយរលូន។ ផ្សំនឹងការណែនាំ បង្រៀនពីរៀមច្បង ជា វិបុល ផង ធ្វើឲ្យបេសសកម្មរបស់ លក្ខិណា ក្នុងកម្មវិធីលំដាប់ពិភពលោកមួយនេះ មានភាពជោគជ័យបំផុត។

ពេលនេះ Sabay សូមលើកយក គុណសម្បត្តិ ៣ យ៉ាង ដែលមហាជនសរសើរមិនដាច់ពីមាត់ចំពោះ ពិធីការិនី ថន លក្ខិណា គឺ៖ ១. ការអធិប្បាយដ៏ចំណាប់ ទោះកាន់តំណែងពិធីការិនីរបស់ Cambodian Idol ជាលើកដំបូង ប៉ុន្តែលក្ខិណា បានបង្ហាញថា ខ្លួនពិតជាអាចធ្វើបាន ដោយភាពម៉ឺងម៉ាត់ និយាយលះច្បាស់ៗ មានក្រមសីលធម៌ថ្លៃថ្នូរ និងចំណេះដឹងគួរគោរព សមនឹងឲ្យតម្លៃពិតៗ។

២. ការរៀបចំខ្លួន បង្ហាញវត្តមានរៀងរាល់សប្ដាហ៍ លក្ខិណា មិនដែលឲ្យជាន់គ្នាទេ ព្រោះឈុតដែលនាងស្លៀកម៉ូដសក់ដែលនាងតុបតែង ពិតជាសមសួន មិនមានអ្វីគួរឲ្យទើសភ្នែក។ ទោះមិនមែនជាបេក្ខជនដែលត្រូវឡើងប្រកួត ឬជាគណៈកម្មការ ប៉ុន្តែនាងឲ្យតម្លៃខ្ពស់ក្នុងការរៀបចំខ្លួនឲ្យត្រូវនឹង Concept វិញ្ញាសា ដើម្បីញ៉ាំងកម្មវិធីកាន់តែលម្អដោយភាពស្រស់បំព្រង។ បង្ហាញវត្តមានរៀងរាល់សប្ដាហ៍ លក្ខិណា មិនដែលឲ្យជាន់គ្នាទេ ព្រោះឈុតដែលនាងស្លៀកម៉ូដសក់ដែលនាងតុបតែង ពិតជាសមសួន មិនមានអ្វីគួរឲ្យទើសភ្នែក។

ទោះមិនមែនជាបេក្ខជនដែលត្រូវឡើងប្រកួត ឬជាគណៈកម្មការ ប៉ុន្តែនាងឲ្យតម្លៃខ្ពស់ក្នុងការរៀបចំខ្លួនឲ្យត្រូវនឹង Concept វិញ្ញាសា ដើម្បីញ៉ាំងកម្មវិធីកាន់តែលម្អដោយភាពស្រស់បំព្រង។ ៣. ទឹកចិត្តជាមួយអ្នកគ្រប់គ្នា ជាមួយលោក ជា វិបុល ដែលជាពិធីករដៃគូនៅលើឆាក លក្ខិណា ឆ្លើយឆ្លងស៊ីសង្វាក់ ហើយក្រោយឆាក គឺនាងតែងត្រង់ត្រាប់តាមការណែនាំពីរៀមច្បងម្នាក់នេះ នូវចំណុចខ្វះខាត ដើម្បីធ្វើឲ្យមានភាពកាន់តែប្រសើរ ពោលគឺនាងមិនដែលតាំងខ្លួនឯង Perfect រហូតឡើយ។

ជាមួយនឹងគណៈកម្មការ លក្ខិណា តែងសម្ដែងនូវការគោរពអ្នកទាំង ៤ នាមជារៀមច្បងសិល្បៈ ពុំដែលលេងសើចបែបលើសលស់ម្ដងណាទេ។ ជាមួយបេក្ខជនប្រកួត លក្ខិណា តែងអង្អែលស្មា ឬលួងលោម ពេលពួកគេណាម្នាក់មានអារម្មណ៍ក្តុកក្ដួលពេលប្រកួត។ នាងចាត់ទុកបេក្ខជនដូចជាបងប្អូន ហើយផ្ដល់ភាពកក់ក្ដៅ និងសាទរជានិច្ច ដែលនេះគឺជារូបភាពដែលសូម្បីអ្នកទស្សនាក៏រំភើបដែរ។ ជាមួយនឹងអ្នកទស្សនា ពិសេសអ្នកអ្នកទស្សនាផ្ទាល់នៅកន្លែងកម្មវិធី លក្ខិណា ត្រូវបានគេលាន់មាត់ថា ជាតារាស្រីដែលរួសរាយរាក់ទាក់ និងចិត្តល្អបំផុត។

នេះបើតាមសម្ដីអ្នកគាំទ្រ ឬអ្នកដែលបានទៅទស្សនាកម្មវិធីប្រកួតផ្ទាល់។ ប្រការនេះ កាន់តែធ្វើឲ្យគ្រប់គ្នាផ្ដោតការចាប់អារម្មណ៍ និងអត់ទ្រាំមិនសរសើរមិនបាននូវចរិតពិតរបស់ ពិធីការិនីឆ្នើមថ្មីមួយរូបទៀតប្រចាំវិស័យសិល្បៈ ថន លក្ខិណា៕

 

 

ដកស្រង់ពី៖ Sabay