បណ្តាញសង្គម

សរុបព័ត៌មានចុងក្រោយ ទាក់ទងនឹង​ការចាប់ខ្លួន Li Yifeng ក្រោយផ្ទុះថាបានប្រព្រឹត្តិអំពើផ្លូវភេទខុសច្បាប់

ចុងសប្ដាហ៍កន្លងទៅ មានរឿងភ្ញាក់ផ្អើលថ្មីមួយទៀតហើយបានផ្ទុះឡើងក្នុងពិភពសិល្បៈចិន ទាក់ទងនឹង Li Yifeng

តារាសម្ដែងប្រុសដែលកំពុងសាងភាពល្បីល្បាញ ហើយបែរជាមានព័ត៌មានថាលោកប្រព្រឹត្តិអំពើអសីលធម៌ (ប្រើសេវាផ្លូវភេទបំពេញចំណងតណ្ហា) ខុសច្បាប់ជាច្រើនដង។ ផ្អែកតាមការចេញផ្សាយរបស់វិបសាយព័ត៌មាន Sohu បានឲ្យដឹងនៅថ្ងៃទី ១០ ខែកញ្ញាថា ក្រុមប៉ូលីសក្រុងប៉េកាំង បានបើកការស៊ើបអង្កេតករណីព្រហ្មទណ្ឌ ហើយបានចាប់ខ្លួន តារាសម្ដែង Li Yifeng ភេទប្រុស អាយុ ៣៥ឆ្នាំ ក្រោយលោកបានសារភាពថាពិតជាបានប្រព្រឹត្តិអំពើពេស្យចារ្យខុសច្បាប់ច្រើនដង។

ជាក់ស្ដែង បន្ទាប់ពីព័ត៌មាននេះត្រូវបានបញ្ជាក់ថាជាការពិត មហាជន ពិសេសអ្នកប្រើបណ្ដាញសង្គម ពិតជាមានការភ្ញាក់ផ្អើលជាខ្លាំង សឹងមិនចង់ជឿថាជារឿងពិត។ ឯបណ្ដា Brand ធំៗ ដែលធ្លាប់បានសហការជាមួយនឹង Li Yifeng រួមមាន Prada, Sensodyne, Luk Fook Jewelry, Panerai, Remy Martin ក៏បានផ្ដាច់កុងត្រាដៃគូជាមួយនឹងលោកដែរ ដោយពួកគេបានប្រកាសផ្លូវការ មិនមានពាក់ព័ន្ធអ្វីនឹងគ្នាទៀតទេ។

ក្រៅពីនេះ Li Yifeng ក៏ត្រូវប្រឈមនឹងគ្រោះធំមួយទៀតដែរ គឺទំនងជាត្រូវចូលក្នុងបញ្ជីខ្មៅ ពោលគឺត្រូវបានហាមប្រាម ដោយមិនអាចឲ្យចេញមុខក្នុងពិភពសិល្បៈទៀតទេនាពេលអនាគត៕

 

ដកស្រង់ពី៖ Sabay