បណ្តាញសង្គម

បើមិនបានក្លាយជាតារា កុំអីតារា K-Pop ទាំងនេះធ្វើការងារផ្សេងបាត់ទៅហើយ

វាពិតជាពិបាកស្រមៃណាស់ បើតារា K-Pop ដែលកំពុងល្បីឈ្មោះសុសសាយពេលនេះ ក្លាយជាអ្នកប្រកបរបរការងារផ្សេង ក្រៅពីវិស័យសិល្បៈ។

ជាការពិតតារាល្បីៗច្រើននាក់ណាស់ ដែលប្រិយមិត្តបានស្គាល់ សុទ្ធតែមានក្ដីសុបិនចាប់យកការងារផ្សេង ហើយបំណងដំបូងរបស់ពួកគេ មិនមែនជាតារាឡើយ។ ប៉ុន្តែចុះប្រសិន ពួកគេមិនបានឈានជើងក្លាយជាបុគ្គលល្បីលើវិថីសិល្បៈ តើពួកគេនឹងធ្វើការអ្វីនៅពេលនេះ?

១. MJ (ASTRO)

 

លោកចូលចិត្តបង្កើតអ្វីថ្មី ដូច្នេះតាមការស្ទង់ចំណង់ចំណូលចិត្តរបស់ខ្លួន លោកគិតថា ចង់ចាប់អាជីពជា វិចិត្រករ ឬ ស្ថាបត្យករ ដោយសារស្រឡាញ់វិស័យនេះខ្លាំង។

២. Isa (STAYC) 

  

និស្ស័យរបស់នាង គឺទំនោរទៅខាងម៉ូដពេញនិយម ដូច្នេះគ្មានអ្វីគួរឲ្យភ្ញាក់ផ្អើលទេ ដែលនាងបង្ហើបថា បំណងពីក្មេង នាងចង់ ធ្វើការក្នុងវិស័យម៉ូដ

៣. Jimin (BTS) 

 

 

កើតជាមនុស្សដែលមានទេពកោសល្យច្រើនមុខ Jimin មានឱកាសខ្ពស់ក្នុងការចាប់យកការងារអ្វីក៨ដោយដែលលោកពេញចិត្ត។ ប៉ុន្តែការងារមួយដែលនឹង Surprise អ្នក នោះគឺ Jimin មានបំណងកាលពីក្មេង ដោយចង់ក្លាយជា មន្ត្រីប៉ូលីស

 ៤. D.O (EXO)

 

ប្រសិន D.O មិនបានក្លាយជាសមាជិក EXO លោកថា ប្រហែលជាចូលធ្វើជា មេចុងភៅ បាត់ទៅហើយ អាស្រ័យលើនិស្ស័យជាមនុស្សចូលចិត្តធ្វើម្ហូប។ ការពិតដ៏គួរឲ្យចាប់អារម្មណ៍ គឺបន្ទាប់ពីសិល្បៈ លោកមិនដែលនឹកឃើញដល់ការងារណាផ្សេងទេ ក្រៅពី ចុងភៅ

 ៥. Solar (MAMAMOO)

 

បើនិយាយពីកម្លាំងច្រៀង Solar ឈ្នះស្រាប់ហើយ ប៉ុន្តែបើងាកមកមើលរាងដ៏អស្ចារ្យទៀត ទាយទៅមើលថា នាងធ្លាប់ប៉ងចង់ធ្វើអ្វី? ជាចម្លើយចេញពីមាត់សាមីខ្លួន ក្ដីបំណងដំបូងរបស់ Solar គឺនាងចង់ក្លាយជា នារីអាកាសចរណ៍។ ប៉ុន្តែក្រោយមក នាងដឹងថា ការងារនេះ មិនសមនឹងនាងទេ ស្របពេលម្ដាយចង់ឲ្យកូនចង់ធ្វើជាវេជ្ជបណ្ឌិត។

 ៦. Jaehyun (NCT)

 

មុនក្លាយជាតារាដែលមានពន្លឺរះចែងចាំង Jaehyun ធ្លាប់បង្ហើបថា ពីដើមឡើយ លោកមានក្ដីស្រឡាញ់ទៅលើសួនកម្សាន្ត។ ហេតុតែចិត្តស្រឡាញ់នេះហើយ ទើប Jaehyun ស្រមៃចង់ធ្វើជា អ្នករចនាម៉ូដសួនកម្សាន្ត នាពេលអនាគត។

៧. Jennie (BLACKPINK) 

 

សមាជិក BLACKPINK សុទ្ធតែជាអ្នកដែលស្រឡាញ់សត្វ និងថែមទាំងចិញ្ចឹមសត្វ ថ្នមដូចកូនទៀតផង។ សម្រាប់ Jennie ដែលជានារីមានបេះដូងពេញដោយក្ដីស្រឡាញ់ ធ្លាប់ស្រមៃតាំងពីតូចថា នាងចង់ធ្វើជា អ្នកធ្វើការនៅសួនសត្វ (ថែទាំសត្វ) ហើយសត្វដែលនាងចង់មើលថែជាងគេគឺ ខ្លាឃ្មុំផេនដា៕

ដកស្រង់ពី៖ Sabay