បណ្តាញសង្គម

Samsung​ ​​​​Galaxy S6 និង S6 Edge ​ចុះ​​ថ្លៃ​​​ជាង​​​​១០០$

បន្ទាប់ពីមាន ការធ្លាក់ចុះនូវ ចំនួនលក់ ក្រុមហ៊ុន Samsung បានកាត់បន្ថយ តម្លៃលក់រាយ នូវផលិតផលទូរសព្ទ Smartphone ម៉ូដែល Galaxy S6 និង S6 Edge ចំនួន ១០៩,៤១ ដុល្លារអាមេរិកក្នុងមួយគ្រឿង។

កាលពីសប្ដាហ៍មុន ក្រុមហ៊ុនផលិត Smartphone របស់កូរ៉េខាងត្បូង មួយនេះបានបង្ហាញ ផលចំណេញរបស់ខ្លួន បានធ្លាក់ចុះ ៨ % នៅក្នុងត្រីមាសទីពីរ បើប្រៀបធៀប ទៅនឹងឆ្នាំមុន។ ចំពោះការបញ្ចុះតម្លៃនេះ បានចាប់ផ្ដើម នៅទីផ្សារក្នុងប្រទេសហូឡង់ ដោយតម្លៃ Galaxy S6 ទំហំ 32GB គឺបញ្ចុះមកតម្លៃ ៦៥៥,៣៥ ដុល្លារអាមេរិក ចំណែកឯ S6 Edge ទំហំ 32GB នឹងមានតម្លៃ ៧៦៤,៦៧ ដុល្លារអាមេរិក ហើយតម្លៃនេះក៏បាន កាត់បន្ថយនៅ ប្រទេសអង់គ្លេសដែរ ដោយ Galaxy S6 មានតម្លៃចាប់ពី ៦១១,៥៩ ដុល្លារអាមេរិក និង Galaxy S6 Edge មានតម្លៃចាប់ពី ៧៣១,៩៣ ដុល្លារអាមេរិក។

ហើយក្រុមហ៊ុន ក៏គ្រោងនឹងធ្វើ ការបញ្ចុះតម្លៃ នេះទៅកាន់ បណ្ដាប្រទេសផ្សេងទៀតដែរ៕

ដកស្រង់ពី៖ sabay