បណ្តាញសង្គម

ខែភ្ជុំដាក់បិណ្ឌ សាយ សៀរ៉ា ទៅដល់ស្រុកកំណើតឆ្លៀតបង្ហើពាក្យមួយឃ្លាគួរពិចារណា

មិនដែលឃ្លាតឆ្ងាយពីការធ្វើបុណ្យ ទាន បើទោះបីតិច ឬច្រើន គេសង្កេតឃើញតារាសម្ដែងរូបសង្ហា សាយ សៀរ៉ា បានធ្វើតាមកម្លាំងសទ្ធារបស់ខ្លួនរហូត។

សម្រាប់រដូវបុណ្យកាន់បិណ្ឌ និងភ្ជុំបិណ្ឌឆ្នាំ២០២២ នេះ លោកបានទៅជួបជុំគ្រួសារ និងបានទៅវត្ដធ្វើបុណ្យយ៉ាងជ្រះថ្លា។ នៅថ្ងៃទី១៤ ខែកញ្ញា នេះ សៀរ៉ា និយាយថា ក្តីសុខកើតចេញពីបេះដូង និងចិត្តរបស់យើងម្នាក់ៗ។ ធ្វើល្អ នឹងទទួលបានអំពើល្អ ឬផលល្អមកវិញ ហើយត្រូវចាំថាអ្នកធ្វើអាក្រក់ រឺល្អអ្នកដឹងខ្លួនឯងច្បាស់។ រឿងអាក្រក់ និងល្អវានៅជាប់មួយយើង សំខាន់ត្រង់ថាយើងជ្រើសរើសយកមួយណាក្នុងចំណោមពីរនេះ។ លោកបញ្ជាក់ថា បើយករឿងល្អដេកលក់ស្រួល ហើយបើយករឿងអាក្រក់ដេកមិនលក់គិតច្រើន។

ក្នុងឱកាសបុណ្យកាន់បិណ្ឌ និងភ្ជុំបិណ្ឌឆ្នាំនេះ តារាសម្ដែងវ័យជ្រេ តែរូបសម្បត្ដិនៅតែស្រស់សង្ហា សាយ សៀរ៉ា មមាញឹកខ្លាំងក្នុងការងារសិល្បៈ ហើយគេក៏សង្កេតឃើញលោកឆ្លៀតទៅលេងឪពុក-ម្ដាយនៅឯស្រុកកំណើតនាខេត្ដកំពង់ចាមញឹកញាប់ដែរ។ ជាក់ស្ដែងនៅថ្ងៃកាន់បិណ្ឌទី៣ លោកបានយកចង្ហាន់ទៅប្រគេនព្រះសង្ឃ ហើយក៏បានធ្វើទានដល់ចាស់ៗផងដែរ៕

ដកស្រង់ពី៖ Sabay