បណ្តាញសង្គម

MV ទី ២ប្រចាំឆ្នាំ ២០២២ របស់ BLACKPINK គឺ "Shut Down" ចេញផ្សាយជាផ្លូវការ

បទថ្មីប្រចាំអាល់ប៊ុម "Born Pink" មួយទៀតរបស់ BLACKPINK មានចំណងជើងថា "Shut Down” បានចេញជាផ្លូវការហើយ នៅព្រឹកម៉ោង ១១ ថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២២នេះ។

“Shut Down” ជាបទ និង MV ទី ២ របស់ BLACKPINK ប្រចាំឆ្នាំ ២០២២ បន្ទាប់ពីបទ "Pink Venom” ដែលបានចេញផ្សាយកាលពីខែសីហា។ បង្ហាញមុខជាថ្មី ក្រោយស្ងាត់វត្តមានជុំគ្នាចេញបទរយៈពេល ជិត ២ ឆ្នាំ ពិតជាមិនធ្វើឲ្យអ្នកគាំទ្រអស់សង្ឃឹមឡើយ មានតែរំភើប និងសប្បាយចិត្តនឹងសមិទ្ធផលថ្មីនេះបំផុត។

ក្នុង MV ទី២ នេះដែរ សមាជិក BLACKPINK នៅតែរក្សាភាពអស្ចារ្យដដែល ប៉ុន្តែគ្រប់យ៉ាងតែងប្លែកជានិច្ច មិនឲ្យការរង់ចាំរបស់ BLINK ខកចិត្តឡើយ។ ទស្សនាវីដេអូទាំងស្រុងដូចខាងក្រោម៖

 

ដកស្រង់ពី៖ Sabay