បណ្តាញសង្គម

នូ ឧសភា តានតឹងខ្លាំង ចាយពេល២ម៉ោងទម្រាំថតបានប្លង់ ថើបមាត់មនុស្សប្រុសដូចគ្នា

តារាចម្រៀង Original Song និងជាតារាសម្ដែងរូបសង្ហា នូ ឧសភា ហាក់កាក់កប់យ៉ាងខ្លាំង ជាមួយ ការងារសិល្បៈ

ដែលថ្មីៗនេះលោកទើបតែបញ្ចប់ជាមួយស្នាដៃថ្មីក្នុងភាពយន្ដថ្មីរបស់ផលិតកម្ម LD គឺរឿង “សួស្ដីអ្នកជិតខាង” ដែលជាប្រភេទរឿងស្នេហាយុវវ័យប្រុសស្រឡាញ់ប្រុស។ ថ្លែងប្រាប់អ្នកសារព័ត៌មានក្នុងស្រុកកំលោះសង្ហារូបនេះបានបង្ហាញអារម្មណ៍ពិតថាលោកពិតជាពិបាក ខ្លាំងមែនទែន លើកនេះហាក់ប្លែកខុសរាល់ដង ដែលតម្រូវឱ្យថតរឿងបែបស្នេហាជាមួយមនុស្សប្រុស ដូចគ្នា មិនតែប៉ុណ្ណោះលោកហាក់តានតឹងខ្លាំងព្រោះក្នុងរឿងនេះតម្រូវឱ្យមានឈុតឆាកថើបមាត់គ្នានៅ ក្នុងអាងហែលទឹក។

នូ ឧសភា ថ្លែង៖ “បាទបង ក្នុងប្លង់ដែលពិបាកជាងគេគឺនៅក្នុងអាងហែលទឹក ដែលតម្រូវឱ្យថើបមាត់គ្នា ជាមួយបុរសគ្នាឯង ប្លង់នេះខ្ញុំថតទៅ២ម៉ោងទើបត្រូវ”។ ទន្ទឹមនឹងនេះលោក ក៏បាននិយាយបែបលែងសើចថាជាការពិតណាស់ ថើបមាត់មនុស្សស្រី និងមនុស្ស ប្រុសមិនដូចគ្នាទេ ប៉ុន្តែមានការអៀនដូចគ្នាមិនប្រុស ឬស្រី៕

ដកស្រង់ពី៖ Sabay