បណ្តាញសង្គម

ចៀសវាងមានការយល់ច្រឡំ ឬចេះតែស្មានខុស មកដឹងឲ្យច្បាស់ពី Status ស្នេហាបច្ចុប្បន្នរបស់ TOP4

ពេលអង្គុយចុះ និងផ្ដល់បទសម្ភាសពិសេសជុំគ្នា ជាមួយនឹងពិធីការិនីឆ្នើម ថន លក្ខិណា

តារាចម្រៀងប្រុសអាជីពទាំង ៤ ដែលត្រូវបានគេស្គាល់ច្បាស់ថាជា TOP4 ប្រចាំ Cambodian Idol រដូវកាលទី ៤ បានទម្លាយរឿងរ៉ាវជាច្រើន ចេញពីការប្រកួត និងរឿងផ្ទាល់ខ្លួនមួយចំនួន។ ប៉ុន្តែក្នុងចំណោមសំណួរទាំងអស់ មានមួយ ដែលធ្វើឲ្យអ្នកទស្សនាចាប់អារម្មណ៍ជាងគេ និងចង់ឮចេញពីមាត់ផ្ទាល់របស់អ្នកទាំង ៤។ ពិធីការិនី ថន លក្ខិណា បានសួរសំណួរ ទាក់ទងនឹងរឿងរ៉ាវបេះដូងរបស់ពួកគេ ដោយផ្ដើមដំបូងពី លីម តិចម៉េង ទៅមុន។

លក្ខិណា៖ «អូខេ

តិចម៉េង! ធ្លាប់មានសង្សារអត់?»

តិចម៉េង ឆ្លើយទាំងអង់អាច៖ «ធ្លាប់មាន!»

លក្ខិណា៖ «ចុះឥឡូវ?»

តិចម៉េង៖ «ឥឡូវ អត់!»

លក្ខិណា៖ «ចុះថ្ងៃអនាគត?»

តិចម៉េង៖ «មាន»

លក្ខិណា៖ «ចុះឥឡូវ សម្លឹងឃើញអ្នកណាឬនៅ?»

តិចម៉េង៖ «នៅ!» ចូលដល់ ថុល សុភិទិ វិញ លក្ខិណា និងតិចម៉េងសួរ ថា «មានសង្សារឬនៅ?» បុរសពេញនិយម តប «នៅ!» ហើយថែមទាំងហ៊ានស្បថទៀត ហើយពេលសួរថា «ចង់បានទៀតអត់?» ចំណែក ភិទិ ក៏តបលឿនដែរថា «ចង់!»។

សម្រាប់ កំពូលញញឹម នាង ដាវីន ដោយសារលោកហាក់ដូចជាស្ងប់ស្ងាត់ មិនមានសកម្មភាពណាមួយ ធ្វើឲ្យ Fan អស់ចិត្ត ទាក់ទងនឹងទំនាក់ទំនងស្នេហា ដូច្នេះ ពិធីការិនីក៏សួរថា «មានសង្សារឬនៅ?»។ តបត្រង់ៗដូចគ្នា ដាវីន និយាយថា៖ «អត់មានទេ! ឥឡូវកំពុងរង់ចាំដាក់ CV» មានន័យថា លោកបើកឱកាស ទទួលយកនារីណាដែលចូលមកលើកសម្រស់ជីវិតគូក្នុងវ័យកំលោះរបស់លោក។ ចុងក្រោយគេគឺ លោកគ្រូពេទ្រសង្ហា ស៊ឹម ច័ន្ទពន្លឺ បាននិយាយថា៖ «បន្ទាប់ពីត្រូវបានគេបោកប្រាស់ផ្លូវចិត្ត (ខកចិត្តរឿងស្នេហាច្រើនដង) បច្ចុប្បន្ន អត់ទាន់រកឃើញទេ»។

សរុបមកវិញ ផ្អែកតាមចម្លើយរបស់ កំលោះ TOP4 ទាំង ៤ បានបញ្ជាក់ច្បាស់ហើយថា ពេលនេះពួកគេ នៅមិនទាន់ពាក់ព័ន្ធ ឬផ្ដោតស៊ីជម្រៅលើរឿងស្នេហាទេ។ ស្របពេល បច្ចុប្បន្នពួកគេកំពុងមមាញឹកពេញទំហឹង នឹងអាជីពសិល្បៈផង ដូច្នេះឱកាសស្វែងរកស្នេហា ឬដៃគូជីវិត ស្ថិតនៅក្រោយកាតព្វកិច្ចការងារសិន៕

ដកស្រង់ពី៖ Sabay