បណ្តាញសង្គម

លេចធ្លាយ រូបភាព វីដេអូ GTA 6 និងទិន្នន័យសម្ងាត់ប្រកាសចេញ និងជាហ្គេមមានតម្លៃខ្ពស់មិនធ្លាប់មាន

ថ្មីៗនេះ ក្រុមហ៊ុន Rockstar រងការវាយប្រហារពី Hacker ដោយបានចូលទៅទម្លាយឯកសារផ្ទៃសម្ងាត់ និងវីដេអូ footage រូបភាព និងវីដេអូ Gameplay របស់អនាគតហ្គេម GTA 6 ដែលក្រុមហ៊ុនដ៏ល្បីខាងលើកំពុងខិតខំផលិត។ យ៉ាងណា Rockstar ក៏បានចេញឆ្លើយតប និងទទួលស្គាល់ពីបញ្ហាខាងលើ ដែលខ្លួនរងការរំលោភបំពាញពី Hacker ពិតប្រាកដមែន។

ក្រុមហ៊ុនក៏បង្ហាញពីការខកចិត្តយ៉ាងខ្លាំងផងដែរ និងបានប្រកាសថានឹងបន្តកិច្ចការធ្វើហ្គេមនេះបន្តទៀត រួមទាំងការជូនដំណឹងបន្ថែមទៀតពីអនាគតហ្គេមថ្មីរបស់ខ្លួន Grand Theft Auto។ ជុំវិញការលេចធ្លាយ Hacker ក៏បានចែករំលែកព័ត៌មានលម្អិតបន្ថែមទៀត ដែលទាក់ទងនឹងការបញ្ចេញហ្គេម និងថវិកាផលិតទាំងស្រុង ដូចមានខាងក្រោមនេះ៖

ការកំណត់នៅក្នុង ឆ្នាំ២០២៣ ថវិកាផលិត ៥០០ លានដុល្លារ ថវិកាធ្វើទីផ្សារ ១០០ លានដុល្លារ ប៉ាន់ប្រមាណការលក់ក្នុង ២៤ម៉ោង ១ ពាន់លានដុល្លារ គម្រោងបញ្ចេញហ្គេម ចុងឆ្នាំ២០២៤ គួរបញ្ជាក់ថា កាលពីជំនាន់ GTA 5 សរុបថវិកាផលិតនិងការធ្វើពាណិជ្ជកម្មក្រុមហ៊ុនចំណាយត្រឹម ២៥០ លានដុល្លារ ប៉ុណ្ណោះ ម៉្លោះហើយបើ GTA 6 ចំណាយដល់ទៅ ៦០០ លានដុល្លារ ពិតដូចលេចធ្លាយមែននោះ វានឹងធ្វើឱ្យ GTA 6 ក្លាយជាហ្គេមថ្លៃបំផុតដែលមិនធ្លាប់មាន។

គួរបន្ថែមថា យើងសូមអភ័យទោសចំពោះដំណឹងលេចធ្លាយទាំងនេះ យើងមិនមានបំណងរំលោភលើសិទ្ធិអ្នកផលិតនោះឡើយ។ ការផ្សាយនេះគឺក្នុងគោលបំណងសារព័ត៌មានតែប៉ុណ្ណោះ៕

ប្រភព៖ appuals



ដកស្រង់ពី៖Sabay