បណ្តាញសង្គម

ព្រោះ​អត់លុយ? ទើប​មកដល់​ពេល​នេះ ហេង ប៊ុនលាភ នៅ​តស៊ូ​ជា​ Camery គូទស្វិត!

នៅក្នុងសិល្បៈ ទីកន្លែងដែលរត់ប្រណាំងលើរបស់ផ្ទាល់ខ្លួនពោរពាសនោះ គេស្រាប់តែឃើញសិល្បករម្នាក់ គឺលោក ហេង ប៊ុនលាភ នៅតែប្រើប្រាស់រថយន្តស៊េរីចាស់១គ្រឿងម៉ាក Camery 93។

តើក៏ព្រោះតែលោក មិនមានលទ្ធភាពដូរថ្មីឬយ៉ាងណា? មានហេតុផល២ដែលគេលើកលើតារាចម្រៀង និងសម្ដែងសំដីផ្អែម ទី១កាលដែលទ្រាំជិះរថយន្តស៊េរីចាស់១គ្រឿងនោះ ដោយសារតែចិត្តនិស្ស័យស្រឡាញ់របស់បុរាណ ឬក៏ដោយសារតែលោកមិនមានលទ្ធភាពហ៊ឺហារដូចគេ? ចំពោះបញ្ហានេះ សាមីខ្លួនបានទទួលស្គាល់ ក៏បានបដិសេធន៍ដែរ។ ជំនួបជាមួយអ្នកសារព័ត៌មានថ្មីៗនេះ លោកបានបដិសេធចំពោះពាក្យថា លោកខុសពីអ្នកដទៃដែលមិនចូលចិត្តប្រើប្រាស់ល្អ ពោលគឺ លោកធម្មតាៗដូចតែគេដូចតែឯង មានរបស់ល្អក៏ប្រើ មិនមានក៏ហីទៅ។

លោកលើកថា "បើខ្ញុំមាន ក៏ខ្ញុំមិនបង្អួត មិន Show អីដែរ សាមញ្ញៗ បើមានរបស់ល្អក៏ប្រើ..."។ លោកបញ្ជាក់ថា មានហេតុផល២ ចំពោះការប្រើប្រាស់រថយន្តស៊េរីចាស់១គ្រឿងម៉ាក Camery ៩៣ពណ៌ខ្មៅនោះ ទី១ នោះរថយន្តអនុស្សាវរីយ៍របស់លោក។ ដោយឡែកហេតុផលទី២ គឺដូចនឹងការលើកឡើងដែលថា លោកមិនមានប្រាក់ច្រើនដើម្បីដោះដូរយកភាពហ៊ឺហារនោះទេ។ លោកលើកឡើងទៀតថា "ខ្ញុំគ្មានទ្រព្យសម្បត្តិអីទៅ បង្អួត ទៅបង្ហាញទេ…ខ្ញុំក៏ចង់ប្រើរបស់ទំនើបៗដែរ តែខ្ញុំគ្មានលុយទៅទិញវាទេ!”។

គិតត្រឹមបច្ចុប្បន្ន លោក ហេង ប៊ុនលាភ មានរថយន្តប្រើប្រាស់រថយន្តចំនួន ២គ្រឿង ទី១ គឺរថយន្តស៊េរីចាស់ម៉ាក Camery ៩៣ ជារបស់អនុស្សាវរីយ៍នោះ និងទី២ គឺរថយន្តប្រភេទ Off Road ដែលលោកប្រើប្រាស់សម្រាប់ចុះខេត្តឬចូលព្រៃ។ លោក ហេង ប៊ុនលាភ គឺជាអតីតតារាចម្រៀង និងតារាសម្ដែងល្បីឈ្មោះកាលពីជាង ១០ឆ្នាំមុន។

ប៉ុន្តែទន្ទឹមនឹងរះឡើងរបស់សិល្បករស្រករក្រោយមួយចំនួន លោកក៏បានដកខ្លួនវិញមួយរយៈធំ ទើបតែបង្ហាញមុខវិញឆ្នាំចុងក្រោយនេះ។ ត្បិតយ៉ាងនេះ លោកមិនសូវប្រឡូកពេញទំហឹងដូចមុនឡើយ។ លោកបញ្ជាក់ថា មានការអញ្ជើញឲ្យថតរឿង ឬឡើងប៉ុស្តិ៍ទូរទស្សន៍ជាហូរហែដែរ ប៉ុន្តែលោកមិនមានពេលគ្រប់គ្រាន់ ដោយសារជាប់រកស៊ីផង និងធ្វើការផង៕

ដកស្រង់ពី៖ Sabay