បណ្តាញសង្គម

រវល់នឹងការងារមែនទេ? ប៉ុន្តែដល់ពេល ភ្ជុំ គិតរក "CHEER ខ្លះទៅ!"

ធ្វើការ! ធ្វើការ! ការងារធ្វើជារៀងរាល់ថ្ងៃទៅហើយ តែភ្ជុំបិណ្ឌដូច្នេះ គួរតែមានពេល CHEER

សម្រាប់ខ្លួនឯងនិងជាមួយក្រុមគ្រួសារខ្លះទៅ មួយឆ្នាំមានតែម្ដង ទោះរវល់ខ្លាំងយ៉ាងណា ក៏គួរតែចំណាយពេលសម្រាប់ពួកគាត់ផង ពុកម៉ែចាស់ហើយ កុំចំណាយពេលវេលាជាមួយនឹងការងារខ្លាំងពេក ដឹងអត់ថាពុកម៉ែរង់ចាំអ្នក! ឆាប់ៗនេះ រឿងភាគខ្លីមួយឆ្លុះបញ្ចាំងពីជីវិតពិត លាយលំជាមួយនិង ជីវិតការងារ គ្រួសារ ស្នេហា និងទំនាក់ទំនងជាមួយមនុស្សជុំវិញខ្លួន។

ដើម្បីជាចំណីភ្នែកទស្សនិកជនអាច ទស្សនាបាននូវរឿងភាគខ្លីបែបទាន់សម័យនេះ ដែលតួអង្គប្រុសជាមនុស្សដែលមានលក្ខណៈស្រលាញ់តែការងារខ្លាំងមិនខ្វល់ពីអ្វីនៅជុំវិញខ្លួនទាល់តែសោះ សូម្បីតែអ្នកផ្ទះក៏មិនមានពេលចាប់អារម្មណ៍ដែរ។ បើនិយាយពីរឿង CHEER វិញនោះ មិនថាគ្រួសារ កន្លែងការងារនោះទេគឺសូន្យឈឹងតែម្តង។

បែបនេះហើយ CHEER ខ្លះទៅ! សម្រាកបន្តិចក៏មិនអីដែរ! បើក្រឡេកមកមើលតួអង្គឯកយើងទាំង២អ្នកវិញ ជឿជាក់ថា លោកអ្នកនឹងភ្ញាក់ផ្អើលចំពោះវត្តមានរបស់ពួកគាត់ទាំង២នាក់ ក្រោមហេតុផលពិសេសមួយគឺ តួអង្គ BANG ដែលសម្តែងដោយលោក Summer គឺជាការវិលត្រឡប់របស់លោក បន្ទាប់ពីសម្រាកក្នុងការចូលរួមសម្តែងរឿងភាគខ្លីនេះ ហើយកាន់តែពិសេសមួយទៀតគឺតួអង្គ CHEER ដែលសម្តែងដោយកញ្ញា Su Chin គឺជាលើកដំបូងបង្អស់ក្នុងអាជីពរបស់គាត់ សម្រាប់ចូលរួមសម្តែងប្រភេទរឿងភាគខ្លីនេះ។

រឿងភាគខ្លី “Hey You! Cheer ខ្លះទៅ” ផលិតឡើងដើម្បីអបអរសាទរទាំងអស់គ្នានាឱកាសបុណ្យភ្ជុំបិណ្ឌប្រពៃណីជាតិខាងមុខនេះ ហើយក៏ជាសារវិជ្ជមានមួយដើម្បីចែករំលែកសម្រាប់យុវវ័យសម័យថ្មីផងដែរ។ “Hey You! Cheer ខ្លះទៅ” នាំមកជូនលោកអ្នកដោយ ស្រាបៀរ វឌ្ឍនៈ ដើម្បីភាពរីករាយអបអរសាទរទាំងអស់គ្នា Vattanac Premium Beer។

ចង់ដឹងខ្លាំងណាស់មែនទេ ថាសាច់រឿងនឹងទៅជាយ៉ាងណា? ដូច្នេះសូមកុំភ្លេចរង់ចាំតាមដានទស្សនានៅលើ Facebook Page ផ្លូវការរបស់ Vattanac Beer និង UNIX Production ដែលនឹងចាក់ផ្សាយនៅថ្ងៃទី ២២ ខែកញ្ញា ឆ្នាំ ២០២២ ខាងមុខនេះ។

ដកស្រង់ពី៖Sabay