បណ្តាញសង្គម

រឿងប្រលោមលោកថ្មីចំនួន ១០ ចំណងជើង ដល់ពេលចូលខ្លួនមកធ្វើជាមិត្តអ្នកអានទៀតហើយនៅខែ កញ្ញា

រឿងថ្មីបានមកដល់ទៀតហើយ ហើយក៏ក្លាយជាសមាជិកថ្មីលើ Platform របស់ ប្រលោមលោកសប្បាយដែរ។

ការចំណាយពេលនៅលើសៀវភៅប្រលោមលោកសម្បូរ នឹងធ្វើឲ្យអ្នកបាត់អស់ក្ដីទុក្ខកង្វល់ ដោយសាររាល់ពេលអ្នកកាន់អានសៀវភៅរឿងទាំងនោះកាលណា អ្នកនឹងមានអារម្មណ៍ថាបានទៅកាន់ពិភពមួយទៀត។ នៅទីនោះ មានតែអ្នក និងតួអង្គក្នុងរឿងប៉ុណ្ណោះ ហើយអ្នកអាចលង់ទៅតាមអារម្មណ៍ជាច្រើនដែលអ្នកនិពន្ធបានរ៉ាយរ៉ាប់ជាសាច់រឿងនីមួយៗ។

ដោយឡែក សម្រាប់សៀវភៅរឿងដែលបានបង្ហាញមុខលើ ប្រលោមលោកសប្បាយ នៅខែកញ្ញានេះផងដែរ មានចំនួន ១០ចំណងជើង ដូចជា៖

- រឿង «រសាត់បាត់សូន្យ»

- រឿង «បេសសកម្មគ្រូពេទ្យ»

- រឿង «ភ្លើងគំនុំដួងចិត្ត»

- រឿង «អំពើបាប»

- រឿង «ព្យុះពពក»

- រឿង «ស្នាដៃចុងក្រោយ»

- រឿង «ឆ្នាំអូន ១៦»

- រឿង «ចតុកោណស្នេហ៍»

- រឿង «រង់ចាំស្នេហ៍»

- រឿង «វេហាស៍»

ដកស្រង់ពី៖ Sabay