បណ្តាញសង្គម

CHEER ចុះ CHEER ឡើង! CHEER ចូលបេះដូងគេដោយមិនដឹងខ្លួន!

អ៊ីចឹងបានថារឿងខ្លះតែ CHEER ខ្លះទៅ ក៏វាមិនទៅខាតអ្វីដែរ ត្រូវសាច់រឿងណាគេខ្លះសុំមើលមុខតិច?

ហើយចង់ដឹងឈុតឆាកស្វីតៗទាំងអស់នេះជាបន្តទៀតមែនទេ? លោកអ្នកមានដឹងអត់ថា Facebook Page ផ្លូវការរបស់ Vattanac Beer និង UNIX Production ទើបតែចាក់ផ្សាយរឿង Hey you! Cheer ខ្លះទៅ! ទាំង ២ភាគ រួចរាល់ ហើយទទួលបានការគាំទ្រយ៉ាងច្រើនមិនថា Like, Share និង Comment ដែលសុទ្ធតែបង្ហាញពីការចូលចិត្តសាច់រឿងក៏ដូចជាតួអង្គឯកទាំង២នាក់។

ក្រោយតួអង្គទាំងពីររបស់យើងបានជួបគ្នាតាមរយៈការជំពាក់លុយរួចមក ពួកគេក៏ចាប់ផ្តើមបង្កើតមនោសញ្ចេតនាជាមួយគ្នា ហើយយកលេសការចេញលុយជំនួសនោះ គឺជាការបញ្ចាំចិត្ត។ អ្វីៗគ្រប់យ៉ាងហាក់មានការផ្លាស់ប្ដូរ សូម្បីតែម៉ាក់តួអង្គរបស់យើងក៏មានការភ្ញាក់ផ្អើលចំពោះកូនខ្លួនឯងផងដែរ មិននឹកស្មានថាកូនខ្លួនឯងចេះ CHEER ចេះអីណា។ រឿងភាគខ្លី “Hey You! Cheer ខ្លះទៅ” ផលិតឡើងដើម្បីអបអរសាទរទាំងអស់គ្នា ហើយក៏ជាសារវិជ្ជមានមួយដើម្បីចែករំលែកសម្រាប់យុវវ័យសម័យថ្មីផងដែរ។

** “Hey You! Cheer ខ្លះទៅ”** នាំមកជូនលោកអ្នកដោយ ស្រាបៀរ វឌ្ឍនៈ ដើម្បីភាពរីករាយអបអរសាទរទាំងអស់គ្នា Vattanac Premium Beer។ ចង់ដឹងអត់ថាសាច់រឿងជក់ចិត្តដិតអារម្មណ៍ដល់កម្រិតណា? ទស្សនិកជនអាចតាមដានក្នុង Facebook Page ផ្លូវការរបស់ Vattanac Beer និង UNIX Production ទាំងភាគ១ និងភាគ២ តាមរយះ Link ខាងក្រោម។

ដកស្រង់ពី៖ Sabay