បណ្តាញសង្គម

ចុះពីយន្តហោះ មកពីអាមេរិកវិញ ខាត់ សុឃីម វឹងទៅមើល ខាត់ ចំរើន ដល់ពេទ្យដោយមិនចាំយូរ

នៅយប់ថ្ងៃទី២៧ ខែកញ្ញា អ្នកនាង ខាត់ សុឃីម និងគ្រួសារតូចរបស់នាង មានស្វាមី កូនទាំង ២ និងអ្នកម្ដាយ បានវិលចូលប្រទេសកម្ពុជាវិញ ក្រោយចំណាយពេលជាង ១ខែ កន្លះ (៧សប្ដាហ៍)

ទៅសហរដ្ឋអាមេរិក។ យ៉ាងណាក្ដី ក្រោយពេលមកដល់ប្រទេសវិញ អ្នកនាង ខាត់ សុឃីម ដែលជាមេគ្រួសារធំប្រចាំត្រកូលខាត់ ក៏មិននៅសម្រាកយូរពេលដែរ ដោយបានទៅមើលប្អូនប្រុសទី ២ គឺ ខាត់ ចំរើន ដែលកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យដែរ។ ទោះបីក្នុងចិត្តបារម្ភពីប្អូនយ៉ាងណា ក៏អ្នកនាងបានបង្ហាញភាពស្រស់ស្រាយ និងលើកទឹកចិត្តប្អូន បង្កភាពសប្បាយរីករាយដល់ប្អូនឲ្យកាន់តែមានកម្លាំងដែរ។

ស្ថិតក្នុងវីដេអូ Live បងធំត្រកូល ខាត់ បានឲ្យដឹងថា ស្ថានភាពរបស់ ខាត់ សុឃីម បានធូរស្បើយខ្លះហើយ ពោលគឺតាមលទ្ធផលពីពេទ្យ លោក ខាត់ ចំរើន មានជំងឺរលាកថ្លើម ស្ថិតនៅដំណាក់កាលទី ១ មិនទាន់ឈានទៅដល់កម្រិតធ្ងន់ទេ។ ប៉ុន្តែប្រការសំខាន់ ដោយសារលោកមានបញ្ហាបាក់ទឹកចិត្តផង ពិបាកចិត្តនឹងបញ្ហាបំណុលខ្លះផង ទើបបាក់តែម្ដង។

ទោះជាយ៉ាងណា ពេលនេះ បងស្រីធំ បានវិលមកវិញហើយ សង្កេតឃើញទឹកមុខ ខាត់ ចំរើន ហាក់ដូចជាស្រស់ឡើងវិញ និងសប្បាយចិត្តនឹងវត្តមានដ៏សែនកក់ក្ដៅរបស់បងដែរ។ ស្របពេលកំពុងមើលការ Live ក៏មានអ្នកចូលរួម Comment ជាច្រើនដែរ ដោយភាគច្រើនរំភើបនឹងរូបភាពបែបនេះ ពេលបងស្រីមកលេងប្អូន និងលើកទឹកចិត្តគ្រប់ពេល។ អ្នកខ្លះទៀតក៏សប្បាយចិត្តពេលឃើញ លោក ខាត់ ចំរើន មានកម្លាំងកំហែង និងនៅលេងសើចបានឡើងវិញ៕

 

 

 

ដកស្រង់ពី៖ Sabay