បណ្តាញសង្គម

ក្រសួងធនធានទឹក ប្រកាសថាកម្ពុជានឹងទទួលរង ឥទ្ធិពលព្យុះមួយថ្មីទៀត អំឡុងពេល៤ថ្ងៃនេះ

(ភ្នំពេញ)៖ ក្រសួងធនធានទឹក បានព្យាករណ៍ថា កម្ពុជានឹងទទួលរង នូវព្យុះទី១៣ ឈ្មោះ ស៊ូដីល័រ រយៈពេលជិតសប្តាហ៍ទៀត ចាប់ពីថ្ងៃទី៧ ដល់១០ ខែសីហា ឆ្នាំ២០១៥ ខាងមុខ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មាន របស់ក្រសួងធនធានទឹក និងឧតុនិយម។

ក្រសួងបានបញ្ជាក់ថា ឥទ្ធិពលព្យុះនេះ នឹងធ្វើឱ្យមានភ្លៀង និងសភាពអួរអាប់ច្រើន នៅខេត្តមួយចំនួនជាប់ឆ្នេរសមុទ្រ ក្នុងនោះមានដូចជា កោះកុង ព្រះសីហនុ កំពត និងខេត្តកែបជាដើម។

ខាងក្រោមនេះ ជាសេចក្តីជូនដំណឹងរបស់ក្រសួងធនធានទឹក និងឧតុនិយម៖

ដកស្រង់ពី ៖ Fresh News