បណ្តាញសង្គម

Park Soo Hong ត្រូវបញ្ជូនទៅសង្គ្រោះបន្ទាន់ ក្រោយឪពុកធ្វើអំពើព្រៃផ្សៃដាក់

នៅមុននេះបន្តិចសារព័ត៌មានកូរ៉េបានចេញផ្សាយថាថ្ងៃទី 4 ខែតុលា តំណាងផ្នែកច្បាប់ និងជាមេធាវី របស់តារាកំប្លែង Park Soo Hong

បាននិយាយថា "Park Soo Hong ត្រូវបានឪពុករបស់គាត់វាយដំ និងគម្រាមកំហែង ហើយត្រូវបានបញ្ជូនទៅកាន់បន្ទប់សង្គ្រោះបន្ទាន់" ដែលធ្វើឱ្យមហាជនមានការ ភ្ញាក់ផ្អើលយ៉ាងខ្លាំងជុំវិញបញ្ហានេះ។ យោងតាមលោក Noh Jong Eon បានឱ្យដឹងឪពុករបស់ Park Soo Hong បានវាយប្រហារ Park Soo Hong ដែលជាកូនបង្កើតរបស់ខ្លួនជាច្រើនដង ដែលរួមមានការទាត់គាត់ និងការគំរាមកំហែង ដោយពាក្យសំដី ព័ត៌មានជាក់លាក់នៅពីក្រោយការប្រើប្រាស់អំពើហិង្សានេះគេមិនទាន់ដឹងនៅឡើយទេ។

Park Soo Hong ត្រូវបានគេបញ្ជូនទៅបន្ទប់សង្គ្រោះបន្ទាន់នៃមន្ទីរពេទ្យក្បែរកន្លែងកើតហេតុយបន្ទាប់ពីដួលសន្លប់ដោយសារតែភាពតានតឹងនិងភាពតក់ស្លុតយ៉ាងខ្លាំង។ ទោះជាយ៉ាងណាកម្រិតនៃការរងរបួសរបស់គាត់ត្រូវបានគេរាយការណ៍ថាមិនធ្ងន់ធ្ងរនោះទេ។ យ៉ាងណាមិញក្រៅពីឪពុកធ្វើបាប Park Soo Hong ក៏ធ្លាប់ត្រូវបងប្រុសរបស់ ខ្លួនធ្វើបាបផងដែរ ដែលបងប្រុសរបស់លោកត្រូវបានចាប់ខ្លួនកាលពីដើមខែកញ្ញា ក្រោមការចោទប្រកាន់ពីបទកេង **បន្លំប្រាក់ប្រមាណ ១១.៦ ពាន់លានវ៉ុន (ប្រហែល ៨.១ លានដុល្លារ) ពី Park Soo Hong **៕

 

 

 

ដកស្រង់ពី៖ Sabay