បណ្តាញសង្គម

ក្នុង១ឆាកជីវិត ផែន បូទី គ្រោងរៀបចំពិធីមង្គលការដល់ទៅ ៣លើក

អ្នកនិពន្ធបទភ្លេង និងជាតារាចម្រៀង ផែន បូទី កំពុងក្រេបទឹកឃ្មុំនៅប្រទេសអូទ្រីសដែលជាស្រុកកំណើតរបស់ភរិយា ក្រោយរៀបចំពិធីមង្គលការយ៉ាងតក់ក្រហល់មួយតាមបែបគ្រឹះសាសនា និងបានចុះសំបុត្រអាពាហ៍ពិពាហ៍នៅទីនោះ។

លោក ផែន បូទី និងសន្យារ ដែលជាភរិយា បានបញ្ចេញព័ត៌មានផ្ទាល់ខ្លួនតាមបណ្ដាញសង្គមកាលពីយប់មិញថា ពួកគេកំពុងតែដើរកម្សាន្ដ និងសម្រាកនៅក្នុងសណ្ឋាគារដ៏ប្រណីតមួយដោយថ្លៃចាយវាយ និងស្នាក់នៅជាការរ៉ាប់រងរបស់ប៉ា-ម៉ាក់ខាងស្រី។ ផែន បូទី ក៏បង្ហើបថា ថ្លៃរៀបចំពិធីមង្គល ក៏ជាបន្ទុកខាងស្រីដែរ រីឯលោកវិញបានត្រឹមតែចំណាយលុយទិញចិញ្ចៀនមួយវង់ប៉ុណ្ណោះ។

ផែន បូទី និងភរិយា បញ្ជាក់ថា ពិធីមង្គលដែលរៀបចំឡើងភ្លាមៗបែបនេះ ក៏ដោយសារពិបាកក្នុងការធ្វើលិខិតស្នាមសម្រាប់លោក ផែន បូទី។ ប៉ុន្ដែមង្គលការនៅប្រទេសអូទ្រីស គឺជាបន្ទុកខាងស្រី ហើយបើភាគីខាងប្រុសចង់ជួយសម្រាកបន្ទុកនេះក្នុងទំហំទឹកប្រាក់ណាមួយក៏បាន តែសម្រាប់បូទី និងសន្យារវិញ គឺប៉ា-ម៉ាក់ខាងស្រីមិនឲ្យចេញថ្លៃអ្វីទាំងអស់។

ទោះជាយ៉ាងណា ផែន បូទី និងភរិយា ថានៅឆ្នាំក្រោយនឹងរៀបចំពិធីមង្គលដ៏ធំមួយនៅប្រទេសអូទ្រីស ដោយមានវត្ដមានឪពុក-ម្ដាយខាងប្រុសចូលរួមផងដែរ។ ក្រោយពីនោះពួកគេក៏គ្រោងធ្វើពិធីកាត់ចំណងដៃមួយទៀតនៅស្រុកខ្មែរ ដើម្បីអញ្ជើញមិត្ដសិល្បៈចូលរួមជូនពរជ័ ក្នុង១ឆាកជីវិត ផែន បូទី គ្រោងរៀបចំពិធីមង្គលការដល់ទៅ ៣លើកយ៕

ដកស្រង់ពី៖Sabay