បណ្តាញសង្គម

មកដឹងតម្លៃផ្ទះវីឡា រ៉ាប៊ី ទិញសម្រាប់ប៉ា និងម៉ាក់ ពិតជាមិនធម្មតា!

ក្រោយបង្ហាញលុយដុល្លារជូនប៉ា និងម៉ាក់ក្នុងឱកាសបុណ្យភ្ជុំបិណ្ឌ ថ្មីៗនេះតារាចម្រៀងកំពុងឡើងកូដខ្លាំងក្នុងវិស័យសិល្បៈកញ្ញា រ៉ាប៊ី បានបង្ហាញផ្ទះវីឡាដ៏ធំមួយទៀតដែលកំពុងសាងសង់ជិតរួច សម្រាប់ឲ្យអ្នកមានគុណទាំងពីររស់នៅជាមួយកញ្ញា។

តារាចម្រៀងសម្រស់បានរូបនេះ បានប្រាប់sabay ថា ផ្ទះនេះ ត្រូវបានកញ្ញាទិញដោយផ្ទាល់ សម្រាប់ប៉ា និងម៉ាក់រស់នៅរហូតដល់ចាស់។ រីឯតម្លៃវិញ គឺជិតកន្លះលានដុល្លារ ប៉ុន្ដែកញ្ញាមិនអាចប្រាប់ឈ្មោះបុរី ឬទីតាំងបាននោះទេ ដោយកញ្ញាលើកហេតុផលថា៖ “យើងមិនអាចផ្សព្វផ្សាយបុរីឲ្យគេដោយfree បាននោះទេ”។

ម្ចាស់បទ“រាំរង្គើ” កញ្ញា រ៉ាប៊ី ត្រូវបានគេមើលឃើញថាជាតារាចម្រៀងស៊ីវិល័យ ចូលចិត្ដប្រើសម្ភារៈទំនើបៗ ជិះឡានថ្លៃ និងលេងខ្លួនខ្លាំង ខណៈអាជីពចម្រៀងរបស់កញ្ញាកាន់តែជោគជ័យ។ ទន្ទឹមគ្នានេះក៏មានហ្វេនៗច្រើនបានកោតសរសើរពីសមត្ថភាពរបស់កញ្ញាក្នុងវិស័យសិល្បៈ ហើយសន្សំលុយរហូតដល់បានទិញឡានទំនើប និងវីឡាតម្លៃរាប់ម៉ឺនដុល្លារ សម្រាប់ខ្លួន និងអ្នកមានគុណទរស់នៅទៅថ្ងៃអនាគត៕

ដកស្រង់ពី៖ Sabay