បណ្តាញសង្គម

BLACKPINK ចូលរួមជាមួយ GD, CL និង Jimin នាមជា «បុគ្គលមានឥទ្ធិពលបំផុតក្នុងវិស័យ Fashion លំដាប់លោក»

Business of Fashion បានជ្រើសរើសបុគ្គលដែលមានឥទ្ធិពលបំផុតក្នុងវិស័យ Fashion ប្រចាំពិភពលោក គិតចាប់ពីឆ្នាំ ២០១៣ ដោយបានប្រកាសថាក្រុមនារីលំដាប់ពិភពលោក BLACKPINK ត្រូវបានលើកជា «BoF 500 Class of 2022»។

ផ្អែកតាមសេចក្ដីរាយការណ៍នៅថ្ងៃទី០៤ ខែតុលា បណ្ដាញព័ត៌មាន apparelnews បានបង្ហាញពីការឈានជើងចូល «BoF 500 Class of 2022» របស់ BLACKPINK ដែលរៀបចំដោយ Business of Fashion (BoF)។ ជាបរិបទខ្លី បញ្ជីនេះដែល បានជ្រើសរើសតួលេខទាក់ទងនឹងអ្នកដែលមានឥទ្ធិពលបំផុតមកពី៤៥ប្រទេស និង៧៥ សញ្ជាតិ ដែលរួមមាន អ្នករចនា អ្នកឌីហ្សាញ នាយកប្រតិបត្តិ តារាម៉ូដែល និងតារាតំណាងផលិតផលផ្សេងៗ ប្រព័ន្ធផ្សព្វផ្សាយ កាតាលីករ អ្នកលក់រាយ និងសហគ្រិន តាំងពីឆ្នាំ ២០១៣។

Business of Fashion បានប្រកាសថា «សមាជិកទទាំង ៤ របស់ K-Pop គឺ BLACKPINK បានក្លាយជាអ្នកដែលទទួលបានភាពពេញនិយមច្រើននិងស្ថិតនៅជួរមុខ នៅ Fashion Week ហើយបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងដ៏គួរឲ្យចាប់អារម្មណ៍ជាច្រើនជាមួយនឹង Brand ល្បីៗ»។ ទោះជាយ៉ាងណា បើគិតតែក្នុងវិស័យ K-Pop គឺ G-Dragon ក្លាយជាមនុស្សដំបូងដែលបានបង្ហាញភាពលេចធ្លោលើសគេខាងវិស័យ Fashion ក្នុងឆ្នាំ ២០១៥។

បន្ទាប់ពី GD គឺ CL ដែលក្លាយជាតារា K-Pop ទី ២ និងជាតារាស្រីដំបូងដែលបានចូលក្នុង List នេះនៅឆ្នាំ ២០១៦ ហើយនាងត្រូវបានគេលើកថាជា «South Korean Force of Nature», «Pop Culture Phenomenon» និង «Queen of Hip-Hop»។ អ្នកទី ៣ គឺ Jimin (BTS) ដែលក្លាយជាសមាជិកក្នុងបញ្ជីនេះនៅឆ្នាំ ២០១៩ ដោយបង្ហាញពីភាពអស្ចារ្យជារឿយៗ ហើយលោក និងក្រុមទាំងមូល ក៏បានបង្កើតប្រវត្តិសាស្ត្រជាច្រើនរាប់មិនអស់លើឆាកអន្តរជាតិ ហើយក៏ជាក្រុមបុរសដំបូងដែលឡើងសម្ដែងជាមួយនឹងឆាកអស្ចារ្យ ស្លៀកឈុតពី Brand Dior កាលពីពេលកន្លងទៅ៕

ដកស្រង់ពី៖ Sabay