បណ្តាញសង្គម

រដ្ឋមន្ដ្រីអាចភាំង ពេលមានអ្នកបង្ហាញចំណុចឈ្នះរបស់ល្ខោនបាសាក់ លើconcert

ការថ្លែងរបស់រដ្ឋមន្ដ្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈកាលពីពេលថ្មីៗ

ទាក់ទងនឹងសិល្បៈទស្សនីយភាព នៅកម្ពុជាបច្ចុប្បន្ន ត្រូវបានអ្នកលេងបណ្ដាញសង្គមយកមកចែករំលែកឡើងវិញ ធ្វើឲ្យមានការចាប់អារម្មណ៍ខ្លាំងពីមហាជន ជាពិសេសអ្នកនិយមទស្សនាល្ខោនបាសាក់។ រដ្ឋមន្ដ្រីក្រសួងវប្បធម៌លោកជំទាវ ភឿង សកុណា ថ្លែងថា ល្ខោនបាសាក់ ប្រហែលមិនឈ្នះconcert បានទេមើលទៅ ប៉ុន្ដែលោកជំទាវយល់ថា ទម្រង់ល្ខោនប្រភេទនេះ យើងគ្រប់គ្នាដែលជាកូនខ្មែរត្រូវរំលឹក ត្រូវជួយរក្សា និងជួយផ្សព្វផ្សាយ ព្រោះគ្មានអ្នកណាក្រៅពីខ្មែរខ្លួនឯងជួយខ្លួនឯងនោះទេ។

ទន្ទឹមនឹងការលើកឡើងនេះ ក៏មានអ្នកចូលទៅComment ក្រោមវីដេអូដែលលោកជំទាវរដ្ឋមន្ដ្រីថ្លែងថា សម្រាប់ទីកន្លែងណាដែលមានការប្រគំន្ដ្រី និងល្ខោនបាសាក់សម្ដែង គឺមានមនុស្សទៅទស្សនាច្រើនដូចគ្នា ប៉ុន្ដែអ្វីដែលខុសគ្នានោះ គឺល្ខោនបាសាក់តែងតែសម្ដែង និងមានអ្នកទស្សនាទល់ភ្លឺ។

រីឯconcert វិញ បើទោះបីជាធំប៉ុណ្ណា ក៏មិនដែលលេង ឬមានអ្នកទស្សនាទល់ភ្លឺដែរ។ ភ្លាមៗក្រោយការថ្លែង និងមានមតិឆ្លើយតបបែបនេះ ក៏មានមហាជនគាំទ្រ ជាពិសេសអ្នកគាំទ្រល្ខោនបាសាក់ ស្នើឲ្យក្រសួងវប្បធម៌ និងវិចិត្រសិល្បៈគួរបង្កើនសកម្មភាពផ្សព្វផ្សាយ និងអភិរក្សទម្រង់ល្ខោនបាសាក់ ដើម្បីធ្វើឲ្យទម្រង់សិល្បៈមួយនេះកាន់តែរស់រវើក ឬនៅតែជាទីពេញនិយមសម្រាប់ពលរដ្ឋខ្មែរ៕

ដកស្រង់ពី៖ Sabay