បណ្តាញសង្គម

មិនធានាជីវិត Park Soo Hong ទេ បើសំណាងអាក្រក់ឪពុកលោកមានអាវុធក្នុងដៃ

ជារឿងដ៏ភ្ញាក់ផ្អើលមួយនៅពេលដែលបានឭដំណឹងថា Park Soo Hong ត្រូវបានបញ្ជូនទៅមន្ទីរពេទ្យ បន្ទាប់ពីត្រូវបានឪពុកខ្លួនឯងវាយដំ ប៉ុន្តែពាក្យសម្ដីរបស់ឪពុករបស់ Park Soo Hong កាន់តែធ្វើឱ្យមានការព្រួយបារម្ភកាន់តែខ្លាំងចំពោះអាយុជីវិតរបស់តារាប្រុសរូបនេះ។

ពាក្យសម្ដីឪពុករបស់ Park Soo Hong បាននិយាយក្នុងអំឡុងពេលការស៊ើបអង្កេតរបស់អយ្យការបានធ្វើឲ្យមានការភ្ញាក់ផ្អើល និងមិននឹកស្មានដល់ដោយឪពុករូបនេះបានថ្លែងប្រមាថជីវិត និយាយមិនញ ញើតថាប្រសិនបើពេលកំពុងវាយទៅលើ Park Soo Hong លោកមានកាំបិតក្នុងដៃលោកមិនទុកជីវិតឱ្យទេ គឺសម្លាប់ចោលតែម្ដង។ មេធាវីរបស់ Park Soo Hong គឺលោក Noh Jong Un បានប្រាប់សារព័ត៌មាន Money Today តាមរយៈបទសម្ភាសន៍តាមទូរស័ព្ទថា "ឪពុកបង្កើតរបស់ Park Soo Hong មិនបានបង្ហាញពីវិប្បដិសារីនូវអ្វីដែលបានធ្វើដាក់កូនទេ។

មេធាវីបាននិយាយយ៉ាងលម្អិតថា ឪពុករបស់ Park Soo Hong បាននិយាយថា "ខ្ញុំពិតជានឹងចាក់ Park Soo Hong ប្រសិនបើខ្ញុំមានអាវុធ"។ មេធាវី Noh បានចូលរួមការស៊ើបអង្កេតក្នុងនាម Park Soo Hong នៅការិយាល័យរដ្ឋអាជ្ញា Seoul Western District សម្រាប់សំណុំរឿងប្រឆាំងនឹងបងប្រុសរបស់ Park Soo Hong ពីបទកេងបន្លំក្រោម ច្បាប់ស្តីពីការដាក់ទណ្ឌកម្មធ្ងន់ធ្ងរសម្រាប់ឧក្រិដ្ឋកម្មសេដ្ឋកិច្ចជាក់លាក់។ ភ្នាក់ងារស៊ើបអង្កេតបានកោះ ហៅភាគីទាំងពីរ ដោយសារតែសេចក្តីថ្លែងការណ៍របស់ដើមបណ្តឹង និងជនជាប់ចោទខុសគ្នា ហើយការ ស៊ើបអង្កេតនៅតែបន្ត៕

ដកស្រង់ពី៖ Sabay