បណ្តាញសង្គម

ស្ងាត់ដំណឹង Update យូរពេក ឥឡូវមហាជនកើតចម្ងល់ពីភាពមិនច្បាស់លាស់របស់ Big Hit Music ទាក់ទងនឹងវាសនា Trainee A

នៅលើវេទិកាជជែកគ្នាលើបណ្ដាញសង្គម អ្នកប្រើអ៊ីនធើណិតបានលើកយកប្រធានបទមួយ ទាក់ទងនឹងភាពមិនច្បាស់លាស់របស់ផលិតកម្ម Big Hit Music ចំពោះក្រុមបុរសថ្មីរបស់ពួកគេ នោះគឺគ្មានអ្នកណាក្រៅពី Trainee A ទេ។

ដូចបានរាយការណ៍តាំងពីដើមឆ្នាំ មហាជនបានសម្ដែងការងឿងឆ្ងល់ចំពោះក្រុមនេះ ទាក់ទងនឹងព័ត៌មានមួយចំនួន ពិសេសមានសមាជិកម្នាក់ចេញពីក្រុមទៀត។ Post មួយដែលត្រូវបានបង្ហោះដោយអ្នកប្រើបណ្ដាញសង្គមម្នាក់ បានលើកឡើងថា៖ «មើលទៅដូចជាពួកគេឲ្យអ្នកហ្វឹកហាត់ចំណូលថ្មីនូវវិស្សមកាលឈប់សម្រាក ហើយសមាជិកបរទេសត្រូវត្រឡប់ទៅស្រុកកំណើតរបស់ពួកគេវិញ។ សមាជិកឆ្នើមម្នាក់របស់ (Trainee A) គឺ Leo បានចាកចេញពីក្រុម ហាហា ហើយសមាជិកផ្សេងទៀតក៏អាចត្រូវចាកចេញបន្តបន្ទាប់ដែរ។

ខ្ញុំគិតថា ពួកគេគ្រោងនឹង Debut ជាក្រុមថ្មីនៅចុងឆ្នាំនេះ ប៉ុន្តែមានអារម្មណ៍ថា HYBE មិនចូលចិត្តពួកគេសោះ។ ពួកគេចង់ជ្រើសសមាជិកដែលមានសមត្ថភាពដូច BTS និង TXT ប៉ុន្តែក្រុមនេះដូចក្រុមបរទេសអ៊ីចឹង ដក Jo Wooo Chan, Lee Sang Won, Han Ji Hoon ចេញម្នាក់ប៉ុណ្ណោះ ដូច្នេះខ្ញុំមិនដឹងថាតើវាអាចនឹងទាក់ទាញចំណាប់អារម្មណ៍បានច្រើនយ៉ាងណាទេ។

ពួកគេ Promote ក្រុមមែន ប៉ុន្តែមានតែការរាំ Cover បទសិស្សច្បងក្នុងវិស័យ ក្រៅពីហ្នឹងគឺអត់មានសកម្មភាពអ្វីសោះ។ បើក្រុមហ៊ុនពិតជាចង់ Debut ក្រុមជាក្រុមដែលបង្ហាញមុខជាមួយនឹង Concept Hip-Hop ដូច្នេះពួកគេពួកគេចំណាយពេលយកចិត្តទុកដាក់ឲ្យបានច្រើនជាងគេ ពិសេសជួយបង្កើតសមត្ថភាពផ្សេងៗរបស់ក្មេងប្រុសទាំងនោះ។ HYBE គួរតែភ្ញាក់ឡើងហើយ ក្រុមរបស់ផលិតកម្មដូចជា BTS, TXT, ENHYPENនិង NewJeans កំពុងបោះជំហានទៅមុខទៅកាន់ទិសដៅថ្មីរៀងៗខ្លួនហើយ ជាមួយនឹង Concept ពិសេសៗទៀត។ សំខាន់ពេលនេះ HYBE ក៏កំពុងបើកទទួលការប្រឡងជាច្រើន សម្រាប់យុវជនជំនាន់ក្រោយជាច្រើននាក់ ដូច្នេះលោក Bang Si Hyuk ត្រូវតែចាប់ផ្ដើមអ្វីគ្រប់យ៉ាងឲ្យស្រួលបួលហើយ»។

ពីក្រោម Post នោះ ក៏ឃើញថាមាន អ្នកលេងបណ្ដាញសង្គមផ្សេងទៀត លើកមតិផ្សេងៗដែរថា៖

- «និយាយមែនណា៎! ក្រុមនេះមានសមាជិកបរទេសច្រើនមែនទែន»

- «សម្រាប់ខ្ញុំហ្មង! ខ្ញុំលែងចូលចិត្តពួកគេ (HYBE) នៅពេលដែលពួកគេប្រើយុទ្ធសាស្ត្រទីផ្សារចម្លែកៗ»

- «ខ្ញុំមិនគិតថា Bang Sih Hyuk នឹង Debut ក្រុមនេះទេ ហើយសំខាន់អ្នកហ្វឹកហាត់ថ្មីៗ គឺត្រូវតែមានកម្រិតសមត្ថភាពប្រហែលៗក្រុម TXT និង BTS ជាដើម ប៉ុន្តែមើលទៅ Trainee A ដូចជាមិនទាន់ស្វែងរកខ្លួនឯងឃើញនៅឡើយទេ»

- «ខ្ញុំគិតថា វាជារឿងពិបាកសម្រាប់ HYBE ដែលចង់រកក្មេងៗចំណូលថ្មី ដែលមានសមត្ថភាពដូច TXT»

- «ខ្ញុំគិតថា បញ្ហាធំកើតឡើង តាំងពីពេលដែល Leo ចេញពីក្រុម» - «រឿងដែល Leo ចេញពីក្រុម គឺជារឿងធំ មិនមែនលេងសើចទេ»៕

ដកស្រង់ពី៖ Sabay