បណ្តាញសង្គម

ស្ថានភាពសុខភាពអ្នករាំត្រូវ LED ទម្ងន់ ៦០០គីឡូធ្លាក់សង្កត់ មានការប្រែប្រួលមិននឹកស្មាន

បើតាមការចេញផ្សាយរបស់សារព័ត៌មានក្រៅស្រុកបានឱ្យដឹងថាស្ថានភាពសុខភាព អ្នករាំដែលត្រូវ LED ទម្ងន់ ៦០០គីឡូធ្លាក់សង្កត់ហាក់មានការប្រែប្រួលយ៉ាងឆាប់រហ័សមិននឹកស្មានបើតាមសមាជិកក្រុមគ្រួសារបង្ហើបឱ្យដឹង។

យោងឪពុករបស់អ្នករាំ Lee Kai Yin សមាជិកក្រុម MIRROR គឺលោក Derek Lee Shing Lam បានជម្រាបពីស្ថានភាពកូនប្រុសខ្លួន បន្ទាប់ពីជួបហេតុការណ៍ដ៏រន្ធត់ ដោយត្រូវ ផ្ទាំង LED ទម្ងន់ ៦០០គីឡូ ធ្លាក់សង្កត់ជាង៣ខែមកនេះ បច្ចុប្បន្នស្ថានភាព Lee Kai Yin មាន ការវិវត្តប្រសើរជាមុនគួរឱ្យកត់សម្គាល់ ពោលលោកអាចងើបផឹកទឹក និងអាចដកដង្ហើមខ្លួនឯង ដោយមិនចាំបាច់ប្រើឧបករណ៍ជំនួយ។

ស្ថានភាពដ៏ប្រសើនេះធ្វើឱ្យគ្រួសាររីករាយយ៉ាងខ្លាំងលើស ពីការំពឹងទុក និងមានភាពប្រសើឡើងយ៉ាងលឿន។ ទាក់ទិននឹងបញ្ហានៃការហូបចុក លោក Derek Lee Shing Lam បានចែករំលែកថា កូនប្រុសលោក អាចញ៉ាំដោយខ្លួនឯងដូចមនុស្សធម្មតា ដោយមិនចាំបាច់ផ្តល់អាហារូបត្ថម្ភតាមបំពង់បង្ហូរចូលពោះ ឡើយ លោកអាចញ៉ាំអាហារទន់ៗដូចជាបបរ និងបន្លែជាដើម៕

ដកស្រង់ពី៖ Sabay