បណ្តាញសង្គម

លាហើយ Single! ថ្ងៃនេះ Gong Hyo Jin និងគូស្នេហ៍វ័យក្មេងចូលរោងការហើយ

តារាសម្ដែង Gong Hyo Jin និងតារាចម្រៀង Kevin Og នឹងត្រូវដឹកដៃគ្នាចូលរផងការហើយនៅថ្ងៃនេះ ដែលពិធីត្រូវបានប្រារព្ធឡើងក្នុងទីក្រុង New York។

នៅថ្ងៃទី១១ ខែតុលា ផលិតកម្ម Manangement SOOP របស់ Gong Hyo Jin បានបញ្ជាក់ការពិតថា៖ «វាជាការពិតដែលគូស្នេហ៍មួយគូនេះរៀបការនឹងគ្នានៅក្នុងទីក្រុង New York នៅថ្ងៃនេះ»។ ទីបំផុតថ្ងៃដែលគូស្នេហ៍មួយគូនេះរង់ចាំ បានមកដល់ហើយ ក្រោយពួកគេសាងស្នេហ៍នឹងគ្នាមួយរយៈមក។ Gong Hyo Jin និង Kevin Oh ទទួលបានការចាប់អារម្មណ៍ខ្លាំងបំផុតនៅពេលពួកគេប្រកាសទទួលស្គាល់ពីទំនាក់ទំនងស្នេហានេះ ដោយសារអ្នកទាំងពីរមានវ័យខុសគ្នាឆ្ងាយ គឺដល់ទៅ ១០ឆ្នាំ។

ឯវិស័យការងារក៏ខុសគ្នាដែរ ពោលគឺម្នាក់មានអាជីពជាតារាសម្ដែង និងម្នាក់គឺជាតារាចម្រៀង និងអ្នកសរសេរបទចម្រៀង។ ទោះជាយ៉ាងណា រយៈពេល ៦ខែក្រោយពីព័ត៌មាននៃទំនាក់ទំនងរបស់ពួកគេចេបែកធ្លាយ ពេលនេះ Gong Hyo Jin និង Kevin Oh នឹងក្លាយជាប្ដីប្រពន្ធនឹងគ្នាស្របច្បាប់ពីថ្ងៃនេះតទៅហើយ៕

 

ដកស្រង់ពី៖ Sabay