បណ្តាញសង្គម

បែកធ្លាយចំនួនទឹកលុយ Lee Jung Jae ទទួលបានជិត ១លានដុល្លារក្នុងមួយភាគពីរឿង «Squid Game» រដូវកាលទី ២

ផ្អែកតាមសេចក្ដីរាយការណ៍នៅថ្ងៃទី១១ ខែតុលា ឆ្នាំ២០២២ បានឲ្យដឹងថាតារាសម្ដែង Lee Jung Jae អាចទទួលបានកម្រៃ ខ្ទង់ ១ពាន់លានវ៉ុន (ខ្ទង់ ៧០០ ០០០ដុល្លារ) ក្នុងមួយភាគ សម្រាប់រឿង "Squid Game” រដូវកាលទី ២។

ប្រសិនបើរឿង "Squid Game” រដូវកាលទី ២ មានចំនួន ៩ភាគ ដូចរដូវកាលទី ១ ដែរ ដូច្នេះក៏បានសេចក្ដីថា Lee Jung Jae អាចទទួលបានកញ្ចប់ទឹកប្រាក់ពីការថត ៩ពាន់លានវ៉ុន (ខ្ទង់ ៦,៣លានដុល្លារ) សម្រាប់វត្តមានសម្ដែងក្នុង Project នេះ។ ប្រភពជិតស្និទ្ធបានឲ្យដឹថា រដូវកាលទី ២ នៃរឿង "Squid Game” គ្រោងនឹងចាប់ផ្ដើមថតនៅពេលណាមួយសមរម្យនាឆ្នាំក្រោយ។

Lee Jung Jae បានចុះកុងត្រាទទួលថតការងារនេះជាមួយនឹងចំនួនទឹកប្រាក់ធានា ១ពាន់លានវ៉ុន ក្នុងមួយភាគ ហើយអ្នកដឹកនាំរឿង Hwang Dong Hyuk ក៏ត្រូវបានគេដឹងថា បានទទួលទឹកប្រាក់លើកទឹកចិត្តយ៉ាងច្រើនសម្រាប់រដូវកាលទី ២ ផងដែរ។ ដោយឡែក បើមិនរាប់បញ្ចូលតម្លៃថតរបស់ Lee Jung Jae និង Lee Byung Hun ទេ មានការប៉ាន់ស្មានថា «Squid Game» រដូវកាលទី ២ត្រូវចំណាយទុនដល់ទៅ ១០០ពាន់លានវ៉ុន (ខ្ទង់ ៧០លានដុល្លារ)៕