បណ្តាញសង្គម

មហាជន និងបុគ្គលល្បីៗ កើតទុក្ខមិនសុខចិត្ត រឿងធ្លាក់ចំនួន Follower FB ខំសន្សំរាប់ឆ្នាំ

នៅថ្ងៃទី១២ ខែតុលា មហាជន ជាពិសេសបុគ្គលល្បីៗក្នុងរង្វង់សិល្បៈ ហាក់មានការភ្ញាក់ផ្អើលយ៉ាង ខ្លាំងបន្ទាប់ពីចំនួន Follower នៅលើហ្វេសប៊ុករបស់មានការធ្លាក់ចុះយ៉ាងច្រើនគួរឱ្យកត់សម្គាល់ ដោយ ពុំទាន់ដឹងមូលហេតុ ឬការរាយការណ៍ពីក្រុមហ៊ុនហ្វេសនៅឡើយ។

បណ្ដារអ្នកនិយមលេងហ្វេប៊ុកដែលមានប្រជាប្រិយភាព មានអ្នកតាមដានច្រើន ដូចជាលោក ទ្រី សក្ដា ហេង វិសាល ជាស្រីនា លឹម តិចម៉េង លោក តាំង គីមឡេង និងសិល្បករសិល្បការិនីល្បីៗជាច្រើននាកទៀត កំពុងតែកើត ទុក្ខមិន សុខចិត្ត ដោយគ្រប់គ្នាបានលើកឡើងស្រដៀងគ្នាថា ពួកគេខំសន្សំលេងមកច្រើនឆ្នាំណាស់ ទម្រាំបាន អ្នកចូលតាមដានច្រើន ចំពោះបញ្ហានេះមានមហាជនមួយចំនួនបានលើកឡើងថានេះគឺជា ការរៀបចំ ប្រព័ន្ធការងារថ្មីរបស់ ក្រុមហ៊ុន។

មួយវិញទៀតភាគច្រើនអ្នកដែលមានអ្នកតាមដានច្រើន គឺធ្លាក់សល់ត្រឹមជាង ៩ពាន់នាក់ប៉ុណ្ណោះ ហើយអ្វីដែលពិសេសនោះសូម្បីតែគណីហ្វេសបុកម្ចាស់ក្រុមហ៊ុន មេតា លោក Mark Zuckaberg ក៏ធ្លាក់ចំនួនអ្នកតាមដាន ដូចទៅនឹងបញ្ហារបស់អ្នកប្រើប្រាស់ផងដែរ៕

ដកស្រង់ពី៖Sabay