បណ្តាញសង្គម

អ្នកគាំទ្រកំពុងបុកពោះ ពេលប្រទះឃើញពាក្យ "Coming Soon" លើវិបសាយអាមេរិករបស់ BTS

ថ្មីៗនេះ អ្នកគាំទ្រមួយចំនួនកំពុងមានអារម្មណ៍ច្រួកច្របល់ ដោយសារទទួលដំណឹងមកថា Geffen Records ដែលជាផលិតកម្មខាងប៉ែកអឺរ៉ុបរបស់ BTS ទម្លាយតម្រុយថា នឹងមានអ្វីមួយមកដល់ឆាប់។

អ្នកដែលបានទទួលព័ត៌មានទាំងនេះ មិនច្បាស់ក្នុងចិត្តទេថា តើ Geffen Records ចង់សំដៅលើការប្រគំតន្ត្រី "Yet To Come in Busan” របស់ BTS ដែលនឹងត្រូវរៀបចំ ឡើងនៅថ្ងៃទី១៥ ខែតុលា ខាងមុខ ឬយ៉ាងណាទេ។ ការប្រគំតន្ត្រីនេះដែរ គឺជាការប្រគំតន្ត្រីដែលផ្សព្វផ្សាយសក្ដានុពលរបសើទីក្រុង Busan ស្របពេលទីក្រុងនេះនឹងក្លាយជាម្ចាស់ផ្ទះសម្រាប់ពិពរណ៌ពិភពលោក 2030 World Expo។ ជាក់ស្ដែងសម្រាប់ ប្រគំតន្ត្រី "Yet To Come in Busa” ត្រូវបានរៀបចំឡើង ដើម្បីធ្វើឲ្យព្រឹត្តិការណ៍នេះកាន់តែមានភាពអស្ចារ្យថែមមួយកម្រិត ដោយតាមការប៉ាន់ស្មាន ក៏នឹងមានអ្នកចូលរួមផ្ទាល់ ៦០,០០០ នាក់ ហើយពួកគេនឹងបានជួបផ្ទាល់ជាមួយសមាជិក BTS ទាំង ៧ ជាមួយនឹងការសម្ដែងពិសេស ក៏ដូចជាមានឱកាសទស្សនាពិពរណ៌ប្លែកភ្នែកជាច្រើននៅ Busan Asiad Main Staudium ផងដែរ។

សម្រាប់ពេលនេះ អ្នកគាំទ្រមួយចំនួនក៏បានចូលទៅកាន់វិបសាយអាមេរិកផ្លូវការរបស់ BTS ហើយក៏ប្រទះឃើញពាក្យថា «Under Construction» មានន័យថាកំពុងរៀបចំអ្វីមួយហើយ។ ប៉ុន្តែពីក្រោយនោះ ក៏ឃើញមានលោតពាក្យថា «coming soon» ដែលបង្កើតជាចម្ងល់សម្រាប់គ្រប់គ្នា។ ទោះជាយ៉ាងណា កន្លងទៅរបាយការណ៍ហិរញ្ញវត្ថុរបស់ HYBE Labels បានបង្ហាញថា សមាជិក BTS ២នាក់ គ្រោងនឹងចេញអាល់ប៊ុមទោលនៅចុងឆ្នាំ ២០២២ ប៉ុន្តែគេមិនទាន់ដឹងទេថា អ្នកទាំង ២ នោះជាអ្នកណា?


 

ដកស្រង់ពី៖ Sabay