បណ្តាញសង្គម

គួរឱ្យសរសើរ Changmin សមាជិកក្រុម TVXQ មើលថែភរិយាតាំងពីថ្ងៃពពោះរហូតដល់ថ្ងៃសម្រាល

នៅថ្ងៃទី១៨ ខែតុលា អ្នកតំណាងរបស់ SM Entertainment បានប្រកាសថា ភរិយារបស់ Changmin សម្រាលបានកូនប្រុសម្នាក់នៅមន្ទីរពេទ្យក្នុងទីក្រុងសេអ៊ូលកាលពីរសៀលថ្ងៃទី ១៧ ខែតុលា។

Changmin បានរៀបការជាមួយមិត្តស្រីដែលមិនមែនជាអ្នកប្រឡូកក្នុងវិស័យដូចគ្នា កាលពីខែកញ្ញាឆ្នាំ ២០២០ ហើយបានក្លាយជាឪពុកគេបន្ទាប់ពីរៀបការបាន២ឆ្នាំ ដោយទទួលបានចំណងដៃកូនប្រុស មានសុខភាពល្អទាំងម្ដាយ និងទារក។ Dispatch បានរាយការណ៍ថា អ្នកស្គាល់គ្នាប្តីប្រពន្ធមួយគូនេះបាននិយាយថា "Changmin បានមើលថែ យកចិត្តទុកដាក់ ផ្ដល់ភាពកក់ក្ដៅ ចំពោះប្រពន្ធតាំងពីមានផ្ទៃពោះរហូតដល់សម្រាលកូន។

មិនតែប៉ុណ្ណោះតារាប្រុសរូបបានបង្ហាញការដឹងគុណចំពោះទារកដែលកើតមកមានសុខភាពល្អ»៕

ដកស្រង់ពី៖ Sabay