បណ្តាញសង្គម

គ្រោះថ្នាក់កើតឡើងគ្រប់នាទី! Bosco ត្រូវ Drone បុកចំក្បាលរងរបួស អំឡុងពេលថតរឿង

តារាសម្ដែងហុងកុងល្បីឈ្មោះ Bosco Wong តែងទទួលរងរបួសធ្ងន់ជាញឹកញាប់ពេលកំពុងថតកុន។

ថ្មីៗនេះលោកជួបឧបទ្ទវហេតុអំឡុងពេលកំពុងថតរឿងដែលធ្វើឱ្យអ្នកគាំទ្រមានការព្រួយបារម្ភយ៉ាងខ្លាំង។ កាលពីថ្ងៃទី១៧ ខែតុលា ម្សិលមិញនេះ មានសេចក្ដីរាយការណ៍មកថា កំពូលតារាសម្ដែងរូបនេះជួប ឧបទ្ទវហេតុក្នុងពេលថតរឿងថ្មី ដោយត្រូវបាន Drone បុកចំក្បាល និងដៃ ប៉ុន្តែសំណាងល្អតារាប្រុស រូបនេះមានរបួសធ្ងន់ធ្ងរនោះទេ។ មនុស្សជិតដិតរបស់តារាហុងកុងនេះបានចែករំលែកថា គាត់ត្រូវសម្តែងឈុតឆាកសកម្មភាពដ៏គ្រោះថ្នា ក់ជាច្រើន និងការប្រយុទ្ធក្រោមគ្រាប់បែកនៅក្នុងខ្សែភាពយន្ត។

នៅក្នុងផ្នែកខ្លះបន្ទាប់ពីការថត រាងកាយរបស់គាត់ត្រូវបានគ្របដណ្តប់ដោយរបួសស្បែក និងស្នាមជាំ។ ដោយដឹងពីហានិភ័យសុខភាព និងអាយុជីវិត តារាហុងកុងរូបនេះបានចំណាយប្រាក់យ៉ាងច្រើនដើម្បីទិញធានារ៉ាប់រងលើរាងកាយ។ លោកបាននិយាយថា កញ្ចប់ធានារ៉ាប់រងរបស់លោកមានតម្លៃជាង ១,២ លានដុល្លារអាមេរិក៕

ដកស្រង់ពី៖ Sabay