បណ្តាញសង្គម

លុយសល់ក្រាលដេក តែ Luis Koo គ្មានបំណងរៀបការក្នុងវ័យ ៥២ ឆ្នាំឡើយ

ឈានជើងចូលវ័យ ៥២ ឆ្នាំកំពូលតារាសម្ដែងហុងកុង Luis Koo នៅតែធ្វើឱ្យអ្នកគាំទ្រទន្ទឹងរងចាំមើល មុខមាត់អនាគតភរិយារបស់តារាប្រុសរូបនេះ ខណៈទ្រព្យសម្បត្តិសល់រាប់សែនលានដុល្លារតែ លោកជ្រើសរស់នៅឯកាតែម្នាក់ឯង។

តារាសម្ដែងហុងកុងល្បីៗដែលមានវ័យស្របាលគ្នានឹង Luis ខ្លះមានប្រពន្ធកូន ហើយខ្លះមាន ដល់ចៅទៅហើយ តែតារាប្រុសរូបនេះនៅមិនទាន់រកគូជីវិតត្រូវចិត្តស៊ូរស់នៅក្នុងភាពឯកាជាមួយទ្រព្យ សម្បត្តិច្រើនសន្ធឹកសន្ធាប់។ អបអរក្នុងវ័យ ៥២ ឆ្នាំ Luis បានរៀបចំកម្មវិធីទទួលទានអាហារជាមួយ ម្ដាយ និងសាច់ញាតិរបស់លោក។

បើនិយាយពីទ្រព្យសម្បត្តិរបស់តារាប្រុសរូបនេះ វិបសាយសារព័ត៌មាន Sohu បានឱ្យដឹងថាទ្រព្យសម្បត្តិដែល Luis កាន់កាប់ គឺឈានដល់ជាង ២០០ លានដុល្លារអាមេរិក រួមទាំងអាជីវកម្មជាង ១០ នៅក្នុងវិស័យជាច្រើន។ គាត់បានបើកក្រុមហ៊ុនមួយដើម្បីគ្រប់គ្រងតារា** A-list**។ បើទោះបីជាមានទ្រព្យ សម្បត្តិ និងល្បីល្បាញក៏ដោយតារាសម្ដែងសោកស្ដាយដែលគាត់នៅម្នាក់ឯងអស់ជាច្រើនឆ្នាំ៕

ដកស្រង់ពី៖ Sabay